ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិគេ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់គេ កាលពីវេលាម៉ោង១៧និង៣០នាទី                                                                                                                                                                           ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចក្នុងផ្ទះសង់ថ្មីគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ 

   សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ទូច ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ(មានសារធាតុញៀន) បានប៉ុនប៉ងលួចទ្រព្យសម្បត្តិ របស់ជនរងគ្រោះ ឈ្មោះ សយ ដារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរវិស្វករសំណង់ ស្នាក់នៅផ្ទះលេខ១៦ ផ្លូវលេខ៦០៨ ភូមិ១៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក បាន បាត់បង់កញ្ចក់១ផ្ទាំង។ 

   ចំពោះសម្ភារបន្សល់ទុកមានកាបូបស្ពាយ១ , កន្ត្រៃកាត់ដែក១ , កាំបិតបុ័ងតោ១ និងដុំថ្ម១ដុំ ។ 

   បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖