ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់រងរបួសធ្ងន់ក្រោយពីបាក់ទ្វាររបងសាលារៀនដួលសង្កត់លើ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មានឧបទ្ទវហេតុបាក់ទ្វារ សាលារៀនសាគូរ៉ាកម្ពុជា-ជប៉ុន (ទំនប់រលក) ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុង/ខេត្ពព្រះសីហនុ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ បណ្តាលឲ្យក្មេងប្រុសសិស្សសាលាម្នាក់រងរបួសធ្ងន់ធ្ងរ។

សមត្ថកិច្ចបានបន្តប្រាប់ថា មូលហេតុ ដោយសារតែក្មេងៗឡើងជិះតោងទ្វារនេះលេងបណ្តាលឲ្យដាច់សង្កត់មកលើក្មេងប្រុសឈ្មោះ សូ ជិន អាយុ៥ឆ្នាំ សិស្សថ្នាក់មតេយ្យ មានឪពុកឈ្មោះ ឆោម ចាន់ អាយុ៣២ឆ្នាំ មុខរបរនេសាទ ម្តាយឈ្មោះ គី ហុកណាក់ អាយុ៣០ឆ្នាំជនជាតិខ្មែរ មុខរបរមេផ្ទះ រស់ក្រុម២៤ ភូមិ៣ សង្កាត់លេខ១ ក្រុង/ ខេត្តព្រះសីហនុ។

ក្រោយពេលកើតហេតុភ្លាមៗនោះ ក្មេងប្រុសរងគ្រោះខាងលើត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកសេតេ ក្នុងក្រុងព្រះសីហនុ៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖