ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីសភាពការទូទៅនិងការងារគណបក្សឆ្នាំ ២០២០ និងទិសដៅភារកិច្ចឆ្នាំ ២០២១ របស់គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ខេត្តស្វាយរៀង៖ ថ្ងៃសៅរ៍ ២ រោច ខែ មាឃ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២១ ក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀងបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីសភាពការទូទៅនិងការងារគណបក្សឆ្នាំ ២០២០ និងទិសដៅភារកិច្ចឆ្នាំ ២០២១ របស់គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពលោក អ៊ុយ ថន ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ជូនដល់ក្រុមការងារយុវជនគណបក្សខេត្ត ក្បាលម៉ាស៊ីននិងថ្នាក់ដឹកនាំយុវជនថ្នាក់ក្រុង-ស្រុកទាំង៨ ឃុំ-សង្កាត់ទាំង៨០ ទូទាំងខេត្តស្វាយរៀង សរុបចំនួន ១២៨ នាក់ ស្រី ២២ នាក់។ កិច្ចប្រជុំនេះបង្ហាញជូនដល់យុវជនពីសមិទ្ធផលនានាដែលសម្រេចបាន បញ្ហាប្រឈម ដែលមាននៅក្នុងឆ្នាំ ២០២០ និងបានកំណត់ពីទិសដៅសម្រាប់អនុវត្តបន្តនៅក្នុងឆ្នាំ២០២១ ។ លោកគណអធិបតីបានលើកទឹកចិត្តឲ្យយុវជនជាសមាជិក សមាជិកាបន្តជំរុញការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឲ្យបានខ្ពស់ បន្តការកសាងកម្លាំងគាំទ្រជាយុវជនសម្រាប់បន្តរក្សាឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ និងការបោះឆ្នោតជាតិនាពេលខាងមុខ ព្រមទាំងចូលរួមការកសាង ការរៀបចំជ្រើសរើសនូវបេក្ខភាពជាយុវជនបន្តវេនដែលមានសមត្ថភាព មានការស្រឡាញ់រាប់អានគាំទ្រ និងជឿទុកចិត្តពីប្រជាជននៅក្នុងមូលដ្ឋាន។ ជាកិច្ចបញ្ចប់ ក្រុមកាងារបានចែកទស្សនាវដ្តីយុវជនរបស់យុវជនគណបក្សថ្នាក់កណ្តាល ជូនដល់ក្រុង-ស្រុកទាំង៨ ឃុំ-សង្កាត់ទាំង៨០៕

 

ដោយ៖ សុខ ខេមរា


ចែករំលែក៖