ព័ត៌មានទាន់ហេតុការណ៍៖

គួរឱ្យអាសូរណាស់! ពលរដ្ឋ៣នាក់ស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុកសំបូរ

ចែករំលែក៖

ខេត្តក្រចេះ ៖ បើយោងទៅតាមផេករបស់ស្នងការដ្ឋានគរបាលខេត្តក្រចេះបានបង្ហោះឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់បានស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នា។ជនរងគ្រោះ៣នាក់(ប្រុស) សុទ្ធសឹងតែមានទីលំនៅក្នុងស្រុកសំបូរ ដែលជិះក្នុងរថយន្តសាំយ៉ុងមួយគ្រឿងបានស្លាប់បាត់បង់ជីវិតបន្ទាប់ពីជួបហេតុការណ៍រថយន្តបុកគ្នាក្នុងទិសដៅបញ្ច្រាសគ្នា នៅលើផ្លូវជាតិលេខ៧ នៅឃុំអូរគ្រៀង ស្រុកសំបូរ កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ២០២១។

ករណីគ្រោះថ្នាក់នេះ ត្រូវបាននគរបាលជំនាញចរាចរណ៍រកឃើញថា បណ្តាលមកពីការបើកប្រជែងគ្នាមិនប្រុងប្រយ័ត្ន។

 បច្ចុប្បន្នសពជនរងគ្រោះទាំងបីនាក់ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ចំណែកឯរថយន្តបង្កហេតុទាំងពីរគ្រឿងត្រូវបានយកមករក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី៕ ដោយ៖ ស សម


ចែករំលែក៖