ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាបូបប្រាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ឃាត់ខ្លួនបានករណីលួចកាបូបប្រាក់ កាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី                                                                                                                                                                               ០៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចក្នុងផ្សារឈូកមាស ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សួន ស្រីនាង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ (គ្មានសារធាតុញៀន) ។

ជននេះបានធ្វើសកម្មភាពលួចយកកាបូបប្រាក់មានលុយដុល្លារចំនួន ៧.៤៥០ដុល្លារ របស់ជនរងគ្រោះ ឈ្មោះ ហ៊ិន សុផាឡែន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្នែកគណនេយ្យក្រុមហ៊ុនLFSS ស្នាក់នៅផ្ទះលេខ២C ផ្លូវបេតុង ភូមិសំរោងក្រោម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ 

សម្ភារបន្សល់ទុក កាបូបមានលុយដុល្លារ ៧.៤៥០ដុល្លារ ប្រគល់ឲ្យជនរងគ្រោះវិញ ។

 បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖