ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មីឃាត់ខ្លួនបានករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូជិះមិនប្រគល់ឲ្យម្ចាស់វិញ) កាលពីវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចក្នុងហាងអាហារប៊ូហ្វេឈិហ្គ្រេន ផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចប៉ុស្តិ៍បានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ម៉ោង១១ និង១០នាទី ជនសង្ស័យ ឈ្មោះ ឌឹក ពៅ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅក្នុងហាងអាហារប៊ូហ្វេឈិហ្គ្រេន ផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានខ្ចីម៉ូតូ០១គ្រឿង ម៉ាកហ្សូមឺរ អុិច ពណ៌ខ្មៅលាយស ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IN-4643 របស់ជនរងគ្រោះ ឈ្មោះ រស់ លីហ្សា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្នុងហាងអាហារប៊ូហ្វេឈិហ្គ្រេន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
សម្ភារបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកហ្សូមឺរ អុិច ពណ៌ខ្មៅលាយស ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IN-4643 ប្រគល់ឲ្យជនរងគ្រោះវិញ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ ចន្ទ លីហ្សា