ព័ត៌មានទាន់ហេតុការណ៍៖

គំនរឈើដែលក្រុមឈ្មួញលាក់ទុកនាឱកាសចូលឆ្នាំចិន-វៀតណាមត្រូវសមត្ថកិច្ចបង្ក្រាប

ចែករំលែក៖

ខេត្តក្រចេះ៖ ទីតាំងគំនរឈើ មួយកន្លែងដែលក្រុមឈ្មួញលួចលាក់ទុកក្នុងព្រៃនាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម គ្រោងនឹងដឹកចេញតាមជើងទឹកទន្លេមេគង្គទៅលក់នៅទីផ្សារក្នុងខេត្តត្បូងឃ្មុំបន្តទៅប្រទេសវៀតណាមនោះត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបយកទៅរក្សារទុក។

ការបង្ក្រាបនោះគណៈកម្មការជាតិទប់ស្កាត់បង្រ្កាបបទល្មេីសធនធានធម្មជាតិ មានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ កម្លាំងរដ្ឋបាលព្រៃឈើថ្នាក់ជាតិ និងកម្លាំងបរិស្ថានបានធ្វើឡើងនៅ វេលាម៉ោង៥.៣៣នាទីល្ងាចថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ត្រង់ចំណុចដើមស្វាយធំស្ថិតក្នុងភូមិអាជេនឃុំកំពង់ចាម ស្រុកសំបូរខេត្តក្រចេះ។

ប្រភពពីសមត្ថកិច្ចថា ឈើទាំងនោះមានប្រមាណជិត២០០ដុំ មិនទាន់បានធ្វើការវាស់វែងនៅឡើយ។

ហើយឈើនោះគឺក្រុមឈ្មួញបានលួចប្រព្រឹត្តលាក់ទុកក្នុងព្រៃនាឱកាសពេលបុណ្យចូលឆ្នាំចិន-វៀតណាម បំរុងនឹងដឹកចេញតាមជើងទឹកនៃទន្លេមេគង្គចូលទៅខេត្តត្បូងឃ្មុំបន្តទៅប្រទេសវៀតណាម។

ក្រោយប្រតិបត្តិការបង្ក្រាបបានកម្លាំងបានធ្វើការដឹកជញ្ជូនយកទៅរក្សារទុកចាត់ការបន្ត៕


ដោយ៖ ជីវ័ន្ត


ចែករំលែក៖