ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ៤ឃុំក្នុងស្រុកជើងព្រៃខេត្តកំពង់ចាមលើកគ្នាមកតវ៉ានៅខាងមុខសាលាខេត្តរឿងទឹកលិចខ្លាំងមិនអាចធ្វើស្រែប្រាំងបាន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅវេលាម៉ោងជាង១១ថ្ងៃត្រង់ទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២១ ប្រជាពលរដ្ឋប្រហែល១៧០នាក់ ជិះរថយន្តសាំយ៉ុងធុនធំ២គ្រឿងមកពីឃុំចំនួន៤គឺឃុំផ្តៅជុំ ,សូទិប,ព្រៃចា និងឃុំ រាយប៉ាយ ក្នុងស្រុកជើងព្រៃនិងស្រុកកងមាស បានលើកគ្នាឡើងមកតវ៉ានៅខាងមុខសាលាខេត្តកំពង់ចាម សូមឱ្យអាជ្ញាធរខេត្តជួយរកដំណោះស្រាយរឿង ប្រជាពលរដ្ឋក្នុងឃុំច្បាអំពៅ បិទទឹកខាងក្រោមធ្វើឱ្យទឹកពួកគាត់ខាងលើលិចលង់មិនអាចធ្វើស្រែប្រាំងបាន ខណៈអ្នកឃុំច្បារអំពៅធ្វើស្រែប្រាំងបាន១ដងរួចហើយ ចំណែកពួកគាត់មិនទាន់បានធ្វើម្តងឡើយ។
សូមបញ្ជាក់ថា ដីស្រែប្រាំងដែលប្រជាពលរដ្ឋមកតវ៉ាចំនួន៤ឃុំនោះមានចំនួន៩ពាន់ហិកតាជាង ចំណែកប្រជាពលរដ្ឋ១ឃុំខាងក្រោមមានចំនួនជិត១ពាន់ហិកតា ។

ការតវ៉ារបស់ប្រជាពលរដ្ឋត្រូវបានដាក់លិខិតទៅតំណាងអាជ្ញាធរខេត្តរួចហើយ ប៉ុន្តែដំណោះស្រាយយ៉ាងណានោះនៅមិនទាន់ដឹងលទ្ធផលនៅឡើយទេ រង់ចាំចំណាត់ការបន្ត ៕

 

ដោយ៖វណ្ណៈ


ចែករំលែក៖