ព័ត៌មានទាន់ហេតុការណ៍៖

ឆេះទីតាំងជួសជុលរថយន្តមួយកន្លែងផ្អេីលសមត្ថកិច្ចទាំងយប់

ចែករំលែក៖

ភ្នំពេញ​៖​ ទីតាំងជួសជុលរថយន្តមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចរាយការណ៍ទៅរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ភ្លាមៗ​ កាលពីវេលាម៉ោង១១និង២០នាទីយប់​ ថ្ងៃទី១៩​ ខែកុម្ភៈ​ ឆ្នាំ២០២១​ នៅតាមបណ្តោយមហាវិថីចោមចៅ​ ភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។

សមត្ថកិច្ចបានឲ្យដឹងថា​ ម្ចាស់ទីតាំងឈ្មោះ ចំរើន ភេទ ប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ​ ជាងជួសជុលរថយន្ត។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ ទីតាំងខាងលេីជាកន្លែងជួសជុលរថយន្ត តែគ្មានយាន្តដ្ឋាននិងយីហោនោះទេ​ ។ មុនពេលកេីតហេតុគេបានឃេីញភ្លេីងឆេះចេញពីកន្លែងជួសជុលរថយន្តបង្កជាអណ្តាតភ្លេីងយ៉ាងសន្ធោសន្ធៅ ភ្លាមនោះក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យជា

ច្រេីនគ្រឿងមកអន្តរាគមន៍ភ្លាមៗតែម្តង។

ពាក់ព័ន្ធហេតុការណ៍នេះផងដែររថយន្តដែលរងការខូចខាតអស់ចំនួន៣គ្រឿង​ ដោយឡែកមូលហេតុមកពីឆ្លងចរន្តអគ្គិសនី​ ហេីយក៏មិនមានមនុស្សរងរបួសនោះទេ។

សមត្ថកិច្ចបានបញ្ជាក់ថា​ ក្នុងការបង្ការគ្រោះអគ្គិភ័យខាងលេីនេះរថយន្តពន្លត់អគ្គិភ័យ​រាជធានីភ្នំពេញ :​ ចំនួន​០៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​០៥ឡាន​ ស្មើនឹង​២៦ម៉ែត្រគូប ។

រថយន្តអគ្គិភ័យ ង ៧០ ចំនួន០៣ គ្រឿង ប្រើប្រាស់ទឹកអសចំនួន០២ឡានស្មើនឹង២០ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន01ឡាន៕

ដោយ៖សុខាសែនជ័យ​


ចែករំលែក៖