ភ្នំពេញ៖ ទីតាំងជួសជុលរថយន្តមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចរាយការណ៍ទៅរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្តោយមហាវិថីចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ចំរើន ភេទ ប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ទីតាំងខាងលេីជាកន្លែងជួសជុលរថយន្ត តែគ្មានយាន្តដ្ឋាននិងយីហោនោះទេ ។ មុនពេលកេីតហេតុគេបានឃេីញភ្លេីងឆេះចេញពីកន្លែងជួសជុលរថយន្តបង្កជាអណ្តាតភ្លេីងយ៉ាងសន្ធោសន្ធៅ ភ្លាមនោះក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យជា
ច្រេីនគ្រឿងមកអន្តរាគមន៍ភ្លាមៗតែម្តង។
ពាក់ព័ន្ធហេតុការណ៍នេះផងដែររថយន្តដែលរងការខូចខាតអស់ចំនួន៣គ្រឿង ដោយឡែកមូលហេតុមកពីឆ្លងចរន្តអគ្គិសនី ហេីយក៏មិនមានមនុស្សរងរបួសនោះទេ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងការបង្ការគ្រោះអគ្គិភ័យខាងលេីនេះរថយន្តពន្លត់អគ្គិភ័យរាជធានីភ្នំពេញ : ចំនួន០៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៥ឡាន ស្មើនឹង២៦ម៉ែត្រគូប ។
រថយន្តអគ្គិភ័យ ង ៧០ ចំនួន០៣ គ្រឿង ប្រើប្រាស់ទឹកអសចំនួន០២ឡានស្មើនឹង២០ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន01ឡាន៕
ដោយ៖សុខាសែនជ័យ