ភ្នំពេញ៖ ផ្អែកលើសភាពការណ៍នៃការឆ្លងរីករាលដាលក្នុងសហគមន៍ជាបន្តបន្ទាប់ ជាពិសេសព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ ឆ្នាំ ២០២១” ដូចដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន ជំរាបជូនដល់សាធារណៈជន គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូននូវវិធានការណ៍បន្ថែម ដើម្បីបង្កើន ប្រសិទ្ធភាព និងល្បឿនក្នុងការបង្ការ និងទប់ស្កាត់ហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍បានរៀបចំនូវប្រព័ន្ធ QR Code “ទប់ស្កាត់កូរីដ-១៩ (Stop Covid)” ដែលសាធារណជនចាំបាច់ត្រូវស្កេន QR Code 181 ពេលធ្វើដំណើរចេញ-ចូលទីតាំង សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងកម្សាន្ត អគារស្នាក់នៅរួម (ខុនដូ) ក្រុមហ៊ុន រោងចក្រ សហគ្រាសជាដើម ដែលមានមនុស្សចេញ-ចូលច្រើន។ ប្រព័ន្ធនេះ និងកត់ត្រាទុកទីតាំងរបស់បុគ្គលដែលបាន ចេញ-ចូល (ជាប្រព័ន្ធដែលមិនមានការតាមដានឯកជនភាពរបស់បុគ្គល) និង ផ្តល់ភាពងាយស្រួលក្នុងការតាមស្វែងរកអ្នកដែល ជាប់ពាក់ព័ន្ធឬប៉ះពាល់ ប្រសិនបើទីតាំងនោះ មានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩។
គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមណែនាំដល់ម្ចាស់អាជីវកម្ម ម្ចាស់ភោជនីយដ្ឋាន និងម្ចាស់ទី តាំងដែលបានរៀបរាប់ខាងលើ ដែលមានមនុស្សជួបជុំច្រើនឱ្យប្រើប្រាស់ប្រព័ន្ធQR Code “ទប់ស្កាត់កូវីដ-១៩ (Stop Covid-19)” នេះ ដើម្បីទទួលបាន QR Code យកមកប្រើប្រាស់ សូមចូលទៅកាន់ គេហទំព័រ stopcovid.gov.kh រួចចុចលើ ពាក្យ “ស្នើសុំ QR Code”។ បន្ទាប់មក សូមបំពេញព័ត៌មាន រួចចុចលើ “ស្នើ សុំ QR Code” និងចុចលើ “Download” ដើម្បី ទទួលបាន QR Cok មួយសន្លឹក យកទៅប្រើ និងបិទនៅពីមុខទីកន្លែងចេញ-ចូលរបស់ខ្លួន ។ ការប្រើប្រាស់ប្រព័ន្ធនេះ មិនតម្រូវឱ្យ មានការចំណាយណាមួយនោះទេ ។
គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមអំពាវនាវដល់សាធារណជនទាំងអស់ចូលរួមប្រើប្រាស់ប្រព័ន្ធនេះ ទាំងអស់គ្នា ដើម្បីបង្ការសុខភាព ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតសកលនេះ។
សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប្រព័ន្ធ QR Cook “ទប់ស្កាត់កូវីដ-១៩ (Sow wit+19)” សាធារណជនអាចទាក់ទងទៅកាន់មជ្ឈមណ្ឌលទាក់ទងបឋមនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈ លេខទូរស័ព្ទកូដខ្លី ១២៣ (Call Center 123)ឬ ០៩៩ ៨៨៨ ៥១៦ ឬ០១២ ៩៧៩ ០៧៩ ដែលសាធារណជនអាចហៅចូលដោយឥតគិតថ្លៃ ឬតាមរយៈគេ ហទំព័ររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលមានអាសយដ្ឋាន www.mptc.kh ឬអ៊ីម៉ែល info@ruptczWN.kli៕
ដោយ៖ សុខ ខេមរា