ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុនប៉ងធ្វើអត្តឃាតជាមួយកូនអាយុ៣ខែតែមិនបានសម្រេច ដោយសារបងប្រុសជួយទាន់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្តី្រម្នាក់មានបំណងសម្លាប់កូនស្រី​ អាយុ​៣​ខែឲ្យស្លាប់ជាមួយគាត់ បនបបនបន្ទាប់ពីគាត់បម្រុង​ធ្វើអត្តឃាត ចង​.​ក សម្លាប់ខ្លួននៅ​ក្នុង​បន្ទប់ទឹក ហើយ​បានដាក់​កូន​តូច​ ដែល​មិនទាន់​ដឹងក្តីទៅ​ក្នុង​អាអាងទឹករួចទៅហើយនោះ។

 ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅវេលា​ម៉ោង០០និង២០នាទីរំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ក្រុមទី​១ ភូមិ​ចំការចេក ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង។

ស្ត្រី​រងគ្រោះ​មានឈ្មោះ ប៉ាវ សឿន (​ហៅ ពៅ​) អាយុ៣៦ឆ្នាំ រួម​នឹង​កូនតូច​ឈ្មោះ ហ៊ុន ស្រី​តី ភេទ​ស្រី អាយុ៣​ខែ។​

ក្នុងករណីនេះធ្វើមិនបានសម្រេចទេ ដោយសារបងប្រុស​បង្កើត​ជួយ​ទាន់​ពេល​វេលា រួម​ជា​មួយ​នឹង​កូនស្រី​អាយុ៣ខែ​ម្នាក់​ផង បន្ទាប់ពី​នាង​បាន​ឡើង​ទៅ​បម្រុង​នឹង ចង​.​ក នៅ​ក្នុង​បន្ទប់ទឹក ហើយ​បានដាក់​កូន​តូច​ ដែល​មិនទាន់​ដឹង​អី​ទៅ​ក្នុង​អាងទឹក ក្នុង​គោលបំណង​ឲ្យ​ស្លាប់​ទៅ​ជាមួយគ្នាដែរនោះ។​

​បងប្រុស​បង្កើត​របស់ស្ត្រីខាងលើបាន​និយាយ​ថា នៅ​ពេល​កើតហេតុ​ គឺ​ដូចជា​ចៃដន្យ​បំផុត ដោយសារតែ​លោក បាន​ឮ​សំឡេង​ឆ្កែ​ព្រុះខ្លាំង ទើប​ធ្វើ​ឲ្យ​លោក​ភ្ញាក់ពីដេក ក៏បាន​ចុច​ពិល​រកមើល​ក្រែង​មាន​ចោរ​ចូល​លួច​ផ្លែ​ទុរេន នៅ​ខាងក្រោយ​ផ្ទះ ហើយ​ក៏បាន​បង្វិល​ពិល​មកដល់​បន្ទប់ទឹក​ក៏​បាន​ឃើញ​ប្អូនស្រី​បម្រុង​ចង​.​ក សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់ទឹក​នោះ ទើប​ខ្លួន​ក៏​បានរ​ត់​ទៅ​ជួយ ហើយក៏​ឃើញ​ក្មួយ​ស្រី ដែល​ទើប​តែ​មាន​អាយុ​៣​ខែ នៅ​ក្នុង​ទឹក​អាង ទើទើបគាត់បាន​ជួយ​លើក​ចេញ​តែ​ម្តង​ដោយនេះចាត់ទុកជា​សំណាងល្អ​ក្មេង​ស្រី​ដ៏​តូច​គ្រាន់តែ​ឈ្លក់​ទឹកតែ​មិន​ស្លាប់។​

យ៉ាងណាក្រោយកើតហេតុ​សមត្ថកិច្ច​សួរ​នាំ​រក​មូលហេតុ តែ​ស្ត្រី​រូប​នេះ​មិន​ព្រម​និយាយ​ប្រាប់​ទាល់តែសោះ ទើប​ឲ្យ​ក្រុមការងារ​កិច្ចការនារី​ឃុំ មក​ជួយ​សួររក​មូលហេតុ ក៏​នៅតែ​គ្មាន​ប្រយោជន៍​ដដែល​។ 

គួរ​បញ្ជាក់​ដែ​រថា នៅ​យប់​នោះ​ប្តី​របស់​ស្ត្រី​រងគ្រោះ​បានទៅ​ដេក​នៅឯ​ចម្ការ ទើប​នាង​មានឱកាស​ធ្វើ​អត្តឃាត​បែបនេះ  តែ​មិន​សម្រេច​ទាំង​ម្តាយ​ទាំង​កូន​តូចហើយក៏មិនដឹងថានាងមានវិបត្តិផ្លូវចិត្តអ្វីដែលដាច់ចិត្តធ្វើបែបនេះឡើយ៕

ដោយ៖ ប្រាថ្នា


ចែករំលែក៖