ខេត្តបាត់ដំបង៖ ស្តី្រម្នាក់មានបំណងសម្លាប់កូនស្រី អាយុ៣ខែឲ្យស្លាប់ជាមួយគាត់ បនបបនបន្ទាប់ពីគាត់បម្រុងធ្វើអត្តឃាត ចង.ក សម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក ហើយបានដាក់កូនតូច ដែលមិនទាន់ដឹងក្តីទៅក្នុងអាអាងទឹករួចទៅហើយនោះ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង០០និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចក្រុមទី១ ភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
ស្ត្រីរងគ្រោះមានឈ្មោះ ប៉ាវ សឿន (ហៅ ពៅ) អាយុ៣៦ឆ្នាំ រួមនឹងកូនតូចឈ្មោះ ហ៊ុន ស្រីតី ភេទស្រី អាយុ៣ខែ។
ក្នុងករណីនេះធ្វើមិនបានសម្រេចទេ ដោយសារបងប្រុសបង្កើតជួយទាន់ពេលវេលា រួមជាមួយនឹងកូនស្រីអាយុ៣ខែម្នាក់ផង បន្ទាប់ពីនាងបានឡើងទៅបម្រុងនឹង ចង.ក នៅក្នុងបន្ទប់ទឹក ហើយបានដាក់កូនតូច ដែលមិនទាន់ដឹងអីទៅក្នុងអាងទឹក ក្នុងគោលបំណងឲ្យស្លាប់ទៅជាមួយគ្នាដែរនោះ។
បងប្រុសបង្កើតរបស់ស្ត្រីខាងលើបាននិយាយថា នៅពេលកើតហេតុ គឺដូចជាចៃដន្យបំផុត ដោយសារតែលោក បានឮសំឡេងឆ្កែព្រុះខ្លាំង ទើបធ្វើឲ្យលោកភ្ញាក់ពីដេក ក៏បានចុចពិលរកមើលក្រែងមានចោរចូលលួចផ្លែទុរេន នៅខាងក្រោយផ្ទះ ហើយក៏បានបង្វិលពិលមកដល់បន្ទប់ទឹកក៏បានឃើញប្អូនស្រីបម្រុងចង.ក សម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកនោះ ទើបខ្លួនក៏បានរត់ទៅជួយ ហើយក៏ឃើញក្មួយស្រី ដែលទើបតែមានអាយុ៣ខែ នៅក្នុងទឹកអាង ទើទើបគាត់បានជួយលើកចេញតែម្តងដោយនេះចាត់ទុកជាសំណាងល្អក្មេងស្រីដ៏តូចគ្រាន់តែឈ្លក់ទឹកតែមិនស្លាប់។
យ៉ាងណាក្រោយកើតហេតុសមត្ថកិច្ចសួរនាំរកមូលហេតុ តែស្ត្រីរូបនេះមិនព្រមនិយាយប្រាប់ទាល់តែសោះ ទើបឲ្យក្រុមការងារកិច្ចការនារីឃុំ មកជួយសួររកមូលហេតុ ក៏នៅតែគ្មានប្រយោជន៍ដដែល។
គួរបញ្ជាក់ដែរថា នៅយប់នោះប្តីរបស់ស្ត្រីរងគ្រោះបានទៅដេកនៅឯចម្ការ ទើបនាងមានឱកាសធ្វើអត្តឃាតបែបនេះ តែមិនសម្រេចទាំងម្តាយទាំងកូនតូចហើយក៏មិនដឹងថានាងមានវិបត្តិផ្លូវចិត្តអ្វីដែលដាច់ចិត្តធ្វើបែបនេះឡើយ៕
ដោយ៖ ប្រាថ្នា