ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ តាមអង្គភាព មន្ទីរព័ត៌មានខេត្តកំពង់ចាមបានបញ្ជាក់អោយដឹងថា, មន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដឹកនាំដោយលោក វេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានដឹកនាំក្រុមគ្រូពេទ្យ កំពុងយកសំណាកប្រជាពលរដ្ឋនៅភូមិកោះតូច ឃុំពាមជីកងប្រមាណ៦០នាក់ រួចបន្តទៅយកសំណាកប្រជាពលរដ្ឋនៅមណ្ឌលសុខភាពស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមប្រមាណជាង១០០នាក់ទៀត។
សូមបញ្ជាក់ថា, កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានចាត់មន្ទីរសុខាភិបាលខេត្ត ចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាប្រជាពលរដ្ឋដែលពាក់ព័ន្ធ អាពាហ៍ពិពាហ៍នៅស្រុកកងមាស កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ បន្ទាប់ពីបានរកឃើញបុរសម្នាក់ចូលរួមពិធីមង្គលការមានផ្ទុកមេរោគកូវីដ-១៩៕
ប្រភព: ទទក +មន្ទីរព័ត៌មានខេត្ត