ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុង សូមសារព័ត៌មានជាតិ- អន្តរជាតិ ធ្វេីការទំនាក់ទំនងមកអ្នកនាំពាក្យមុននឹងយកទៅធ្វេីការចុះផ្សាយជាសាធារណ:

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ អង្គភាព ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា, ដេីម្បីទទួលបាននូវព័ត៌មានពិត​ នឹងគ្រប់ជ្រុងជ្រោយ​ ទាក់ទងទៅនឹងអង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុននឹងយកទៅធ្វេីការចុះផ្សាយជាសាធារណ: សូមសារព័ត៌មានជាតិ អន្តរជាតិ ធ្វេីការទំនាក់ទំនងមកលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីសាកសួរឲ្យបានដឹងច្បាស់ជាមុនសិន ចៀសវាងការទទួលបាននូវព័ត៌មានដែលគ្មានប្រភពច្បាស់លាស់យកទៅចុះផ្សាយខុសពីការពិត ដែលអាចធ្វេីឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ​ ។

ទូរស័ព្ទទំនាក់ទំនងលេខ : ០៦៩ ៥១៦ ៩៩៩
Telegram : 069 516 999
Whatapp : 069 516 999 ៕

ដោយ៖  សិលា


ចែករំលែក៖