ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ និងបានចូលរួមពិធីឡើងគេហដ្ឋានថ្មីនៅភូមិស្លាបក្តោង ឃុំជប់ កាលពីថ្ងៃទី១៨ ខែកុម្ភៈ សហការជាមួយសមត្ថកិច្ច និងមន្ត្រីជំនាញ ដោយត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅទីតាំង ដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរៀបចំនៅមន្ទីរបង្អែក ព្រះនរោត្តមសីហនុត្បូងឃ្មុំ ក្រោយពីអ្នករត់ PassApp ម្នាក់ ដែលបានទៅចូលរួមក្នុងកម្មវិធីនោះ ហើយរកឃើញមានវិជ្ជមាន កូវីដ-១៩។
សូមអាននូវខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលាខេត្តត្បូងឃ្មុំ៕
ដោយ៖ សិលា