ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលបានប្រកាសថា មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ១៥នាក់​ និងមិនមានអ្នកជាសះស្បេីយ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ មីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ១៥នាក់​ និងមិនមានអ្នកជាសះស្បេីយ នៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២១។

ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីសរុបចំនួន ១៥នាក់ ក្នុងនោះមាន ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករ ធ្វើដំណើរមកពីប្រទេសថៃ)
– បុរសជនជាតិឥណ្ឌូនេស៊ី អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាព សាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យ សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៧២នាក់ ដែល នៅក្នុងចំនួននេះមាន បុគ្គលខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៧១នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារ មួយក្នុងរាជធានី ភ្នំពេញ ចំនួន២៨នាក់ សណ្ឋាគារ មួយទៀត ចំនួន ៤២នាក់ និងស្ថានទូតចិន ចំនួន ០១នាក់។

ចំពោញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ៖ សរុបចំនួន ១៤នាក់ ដែលជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍២០កុម្ភៈរួមមាន៖
– ស្ត្រីជនជាតិចិន អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
– ស្ត្រីជនជាតិចិន អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
– ស្ត្រីជនជាតិចិន អាយុ ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
– បុរសជនជាតិចិន អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
– ស្ត្រីជនជាតិចិន អាយុ ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សម្គាល់៖ បច្ចុប្បន្នអ្នកជំងឺ ០៥នាក់ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។
– បុរសជនជាតិចិន អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ។
– ស្ត្រីជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់មិត្តភាព ខណ្ឌ៧មអាជធានី។
– បុរសជនជាតិចិន អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
– ស្ត្រីជនជាតិខ្មែរ អាយុ ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
-បុរសជនជាតិចិន អាយុ ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

– បុរសជនជាតិចិន អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ ។
– ស្ត្រីជនជាតិចិន អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។ សម្គាល់ ៖ បច្ចុប្បន្នអ្នកជំងឺ ០៧នាក់ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ។
– ជនជាតិចិន អាយុ ២០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
– ស្ត្រីជនជាតិចិន អាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
សម្គាល់ ៖ បច្ចុប្បន្នអ្នកជំងឺ ០២នាក់ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ៕

ដោយ៖ សិលា


ចែករំលែក៖