ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់កាប់ទៅលេីបុរសម្នាក់ឲ្យរបួសធ្ងន់​ រួចប្លន់យកម៉ូតូបានសម្រេចនៅតាមវិថីចោមចៅ

ចែករំលែក៖

       ភ្នំពេញ​ ៖​ បុរសម្នាក់បានឈប់ម៉ូតូនិយាយទូរស័ព្ទស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងប្រដាប់ដោយដាវសាំម៉ូរ៉ៃមកកាប់ពីក្រោយជាច្រេីនដាវបណ្តាលឲ្យរងរបួសធ្ងន់រួចប្លន់យកម៉ូតូទៅបាត់ដោយសុវត្តិភាព​ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមីនា​ ឆ្នាំ២០២១​ នៅចំណុចជិតក្លឹបសេះមាស​ តាមបណ្តោយវិថីចោមចៅ​ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

    ជនរងគ្រោះឈ្មោះ កាន់​ កុសល​ ភេទប្រុសអាយុ២៤ឆ្នាំ​ មានស្រុកកំណេីតនៅស្រុកទ្រាំង​ ខេត្តតាកែវ។​ រីឯម៉ូតូដែលជនសង្ស័យប្លន់យកនោះម៉ាកBEAT ពណ៌សលាយខៀវ​ ពាក់ស្លាកលេខភ្នំពេញ 1HN -8376 ។

    បេីតាមសម្តីជ​នរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូម្នាក់ឯងតាមបណ្តោយវិថីចោមចៅ​ ខណៈមកដល់ចំណុចកេីតហេតុក៏ឈប់និយាយទូរស័ព្ទ​ ភ្លាមនោះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូហុងដាឌ្រីមសង់មិនចាំស្លាកលេខមកពីក្រោយប្រដាប់ដោយដាវក៏កាប់ប្រហារទៅលេីរូបគាត់បណ្តាលឲ្យរងរបួសធ្ងន់រួចប្លន់យកម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តងមិនរំខានដល់សមត្ថកិច្ចឡេីយ​ ។ 

    ក្រោយកេីតហេតុ​ ជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងភ្លាមៗនោះទេ​ ដោយរូបគាត់បានទៅមន្ទីរពេទ្យដែលនៅក្បែរនោះដេីម្បីព្យាបាលរបួសសិន​ ៕​

ដោយ៖ ភារ៉ា​ ដង្កោ


ចែករំលែក៖