ព័ត៌មានទាន់ហេតុការណ៍៖

មេខ្លោងឈ្មួញឈើ(ណុប ឌី) អត់ហ៊ានចេញឈើយប់មិញមកស្រុកឱរ៉ាល់ ខណៈសមត្ថកិច្ចជាច្រើនស្ថាប័នត្រៀមបង្ក្រាប !

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ តាមគម្រោងនៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ មេឈ្មួញឈើឈ្មោះឌីបានឲ្យកូនចៅរបស់ខ្លួន យកឡានស្ទូចខ្នាតតូចមួយគ្រឿងបម្រុងទៅលើកឈើ នៅតំបន់ចង់ ក្នុងឃុំតាសាល ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ នៅវេលាម៉ោង៦និង ៤៧ នាទីព្រលប់ថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១។

គម្រោងប្រមូលឈើនេះ គឺឈ្មួញឈ្មោះ (ណុប ឌី) បានឲ្យអ្នកមើលផ្លូវ សិក្សាអំពីមនុស្សប្លែកមកពីខាងក្រៅ ដើម្បីជាឱកាសរបស់ខ្លួនដឹកឈើចេញ។ ក្នុងនោះឲ្យមេការរបស់ខ្លួនជិះរថយន្តម៉ាក camry ឆ្លាម ពណ៌ត្រីឆ្លូញ ហ្នឹងឡានបាឡែនពណ៌ខ្មៅរបស់នគរបាលនាយរងប៉ុស្តិ៍សង្កែសាទប បើកមើលផ្លូវ ។ តែទីបំផុត ! អាចសមត្ថកិច្ចមិនអនុញ្ញាត ឬបែកការណ៍ដល់ថ្នាក់លើ ទើបជើងខ្លាំង(ណុប ឌី) បានយករថយន្តដឹកឈើទាំងនោះចូលជ្រកតាមព្រៃ ដែលគេមិនទាន់ដឹងថាកន្លែងនោះនៅម្ដុំណានៅឡើយទេ។
សូមបញ្ជាក់ផងដែរថា, សមត្ថកិច្ចជាច្រើនស្ថាប័ននៅយប់ថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១ ហាក់ដូចជាបានត្រៀមរួចជាស្រេចនូវកម្លាំងរបស់ខ្លួន ដើម្បីបង្ក្រាប ប្រសិនបើនៅតែបន្ត ដឹកឈើនោះចេញ ហើយចូលមកទឹកដីស្រុកឱរ៉ាល់ ។
នេះជាលើកទីមួយ ដែលឈ្មួញឈើ(ណុប ឌី)កំពុងតែឈឺក្បាល វិលមុខ, ណាមួយរថយន្តដឹកឈើចេញមិនទាន់រួច ,ណាមួយគិតគូអំពីបញ្ហាកញ្ចប់ថវិកាឱ្យសមត្ថកិច្ចគ្រប់ស្ថាប័ន, ណាមួយខាតពេលវេលាក្នុងការប្រមូលធ្វើឲ្យអ្នកចាំទទួលទិញ, ដែលធ្វើអោយគេបាត់បង់ចំណូលច្រើន បើនៅតែសមត្ថកិច្ចបន្តបិទមិនឱ្យចេញឈើទៅនោះ មានរយៈពេលច្រើនថ្ងៃ។
អាជ្ញាធរភូមិចូលរួមដែលជាជាមន្ត្រីនៅសាលាស្រុកឱរ៉ាល់ បានលើកឡើងថា, (ណុប ឌី) ជាឈ្មួញឧក្រិដ្ឋបទល្មើសព្រៃឈើ , ក្នុងនោះ, មេខ្លោងប្រមូលទិញឈើពីប្រជាពលរដ្ឋ, ឱ្យលុយដៃជើងរបស់ខ្លួនចូលកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ , ប្រមូលដឹកជញ្ជូន, ចែកចាយលោកក្នុងស្រុក, នឹងឆ្លងដែន ហើយជាមុខសញ្ញាចាស់ដែលរកស៊ីបទល្មើសព្រៃឈើនេះប្រចាំខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ។
គេបានបង្ហើបហៅថា, សមត្ថកិច្ចដែលមានតួនាទីបង្ក្រាបបទល្មើសព្រៃឈើ មួយចំនួនក្លាយទៅជាបងធម៌របស់(ណុបឌី) ទៅហើយ។
មានអ្នកខ្លះ(ណុបឌី) ទិញដីឲ្យ, ប៉ាវផឹកសុី, បង់ប្រចាំខែ, បង់ក្បាលឡាន, ហើយសមត្ថកិច្ចនោះ បានធ្វើការតាមបច្ចេកទេស មិនមកកាន់តំបន់ដឹកជញ្ជូនឈឺទេ គឺចាំតែយកប្រយោជន៍ជាមួយនឹងសមត្ថកិច្ចដទៃទៀត ដែលតាមមើលផ្លូវនិងរាប់ក្បាលឡានរបស់(ណុប ឌី)! ..។
អង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”នឹងបន្តការតាមដាន រាល់សកម្មភាពដឹកជញ្ជូនឈើរបស់ឈ្មួញ ដើម្បីឱ្យសមត្ថកិច្ច និងអាជ្ញាធរ ជំនាញ បានដឹង ឬក៏អាចមានគំនិតណាមួយបង្ក្រាបខ្លះដែរ៕

ដោយ៖ សិលា


ចែករំលែក៖