ច្រកផ្លូវ លើអគារចូលទៅកាន់សាលប្រជុំ មាននិស្សិតប្រមូលផ្តុំគ្នាច្រើនហើយមានការរុញច្រានគ្នា បណ្តាលឲ្យបាក់បង្កាន់ដៃអគារសាលា ធ្លាក់ចុះមកក្រោម ស្លាប់ ៧នាក់និងរងរបួសជាច្រើន។
សារព័ត៌មាន Mirror បានផ្សាយថា មាននិស្សិតដល់ទៅ៧នាក់ស្លាប់ ក្រោយបាក់បង្កាន់ដៃក្នុងជាន់ទី ៤ នៃ សាលាមហាវិទ្យាល័យ បណ្តាលឲ្យសិស្សធ្លាក់ស្លាប់ ។ ហេតុការខាងលើកើតឡើងនៅថ្ងៃទី២ខែមីនា ឆ្នាំ២០២១(ពេលវេលាក្នុងតំបន់)ស្ថិតនៅមហាវិទ្យាល័យ El Alto ជិតរដ្ឋធានី La Paz ប្រទេសប៊ូឡាវី។ ក្រុមនិស្សិតបានជួបជុំគ្នានៅផ្លូវចូលទៅកាន់សាលប្រជុំក្នុងសាលា នៅជាន់ទី៤ ។ ដោយសារផ្លូវតូចនិស្សិតប្រមូលផ្តុំច្រើនបណ្តាលឲ្យបាក់ធ្លាក់និស្សិតចុះក្រោម ស្លាប់ជាច្រើន។
មាននិស្សិតជាច្រើនធ្លាក់ ក្នុងនោះមាន៧នាក់ស្លាប់នៅនឹងកន្លែង ៣នាក់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ និងម្នាក់កំពុងសង្គ្រោះបន្ទាន់។ ប៉ូលិសប៊ូឡាវី បានបញ្ជាក់ថា ក្រុមជំនាញ និងបើកការស្រាវជ្រាវពីករណីខាងលើ។
ប្រធានាធិបតីប៊ូឡាវី លោក Luis Arce បានផ្ញើលិខិតចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះបាក់ស្រុតអគារមហាវិទ្យាល័យខាងលើ ៕ដោយ៖ធីរីណា