ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញពីទីតាំង និងពេលវេលាអ្នកកើតជំងឺកូវីដ-១៩ ចំនួន១១នាក់ ធ្លាប់បានទៅនាពេលកន្លងមក មុនរកឃើញថាពួកគាត់មានកើតជំងឺនេះ។
រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់អ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ ពិសេសអ្នកបើកបររថយន្ត និងម៉ូតូកង់បី ដែលបានដឹកភ្ញៀវដែលត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ សូមអញ្ជើញទៅធ្វើតេស្តសំណាកនៅតាមទីតាំង ក្នុងរាជធានី-ខេត្ត ដែលខ្លួនកំពុងស្នាក់នៅ។
សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ អ្នករស់នៅខេត្តព្រះសីហនុ ដែលត្រូវបានយកទៅពិនិត្យសំណាកមាន ចំនួន៩,៩៧០នាក់ ក្នុងនោះស្ដ្រីចំនួន៤,២៣៨នាក់៕

ដោយ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច