ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាអាណោចអាធ័មណាស់!! សាកសពនារីម្នាក់មានសភាពអាក្រាតកាយ​ សង្ស័យជាករណីរំលោភរួចសម្លាប់

ចែករំលែក៖

ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពនារីម្នាក់ដេកស្លាប់ក្នុងដីឡូត៍មួយកន្លែងទាំងអាក្រាតកាយនិងមានសភាពហើមស្អុយ​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៤​ ខែមីនា​ ឆ្នាំ២០២១ ស្ថិតនៅក្នុងដីឡូត៍មួយកន្លែងក្នុងភូមិទ្រា៤​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ ។
​ សាកសពនារីខាងលើគេមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយនោះទេ​ ដោយសាកសពមានសភាពអាក្រាតកាយនិងហើមធុំក្លិនស្អុយទៅហើយ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ដីឡូត៍មួយកន្លែងខាងលើនេះម្ចាស់បានចាក់ទ្វាររបងទុកចោលហើយជារៀងរាល់ដងគេតែងតែឃើញក្រុមអ្នកញៀនល្បែងបញ្ជល់មាន់នាំគ្នាលួចផ្លោះរបងចូលទៅលេងបញ្ជល់មាន់ម្ដងម្កាល​ តែមិនបានប្រទះឃើញសពនារីខាងលើនៅក្នុងដីឡូត៍នេះទេ ទើបតែមកដល់ម៉ោងកេីតហេតុក៏មានរថយន្តដឹកកម្មករចូលទៅដឹកអុសក៏ធុំក្លិនស្អុយ រួចក៏ដើរចូលទៅក្បែរស្រាប់តែប្រទះឃើញនារីខាងលើដេកស្លាប់ទាំងអាក្រាតកាយហើយក៏បានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានតែម្ដង​ ។

​ ក្រោយពេលសមត្ថកិច្ចមូលដ្ឋានទទួលបានព័ត៌មានថាមានមនុស្សស្លាប់​ ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ​ រួមនឹងកម្លាំងជំនាញកោសល្យវិច័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅធ្វើការហ៊ុមព័ទ្ធនៅជុំវិញកន្លែងកើតនិងធ្វើការពិនិត្យសាកសព ។ ក្រោយពេលពិនិត្យសាកសពរួចសមត្ថកិច្ចជំនាញមិនបានបញ្ជាក់ប្រាប់ថាសពនារីខាងលើនេះស្លាប់ដោយសារមូលហេតុអ្វីពិតប្រាកដនោះទេដោយសមត្ថកិច្ចរួសរាន់ដឹកសពចេញពីកន្លែងកើតយកទៅតម្កល់ទុកនៅវត្តសំបួរមាសដើម្បីធ្វើការស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
​ បេីតាមការបញ្ជាក់ពីលោក ហ៊ីង សាម៉ន ដែលជាមេភូមិទ្រា៤បានប្រាប់អ្នកសារព័ត៌មានថា សាកសពខាងលើជាមនុស្សស្រីវ័យប្រហែល២៨ឆ្នាំ សាកសពមានសភាពហើមស្អុយនិងអាក្រាតកាយ សង្ស័យជាករណីរំលោភហើយដឹកសាកសពយកមកទម្លាក់ចោលនៅក្នុងដីឡូត៍ខាងលើនេះតែមិនមែនជាអ្នកភូមិនេះនោះទេ​ ៕​

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖