ភ្នំពេញ៖ បុរសម្នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួន។ហេតុការណ៍ឃាត់ខ្លួនបុរសខាងលើនេះ ធ្វើឡើងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង២០នាទី ព្រឹក នៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិ ឡកំបោរ សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
កម្លាំងជំនាញអធិការដ្ឋាននិងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវតាមដីកាបង្កាប់ឲ្យចាប់ខ្លួន ឈ្មោះ ដុង សុខទូ ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មុខរបរជាងជួសជុលម៉ាសីុន(មានសារធាតុញៀន)។
បើតាមលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ការឃាត់ខ្លួនបុរសខាងលើនេះគឺ អនុវត្តទៅតាមដីកាបង្កាប់ឲ្យចាប់ខ្លួន លេខ១៤៣៩ ដ.ច.ន
របស់ចៅក្រមជំនុំជម្រះលោក ធ្ធាំ ប៊ុណ្ណា ចុះថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ ពីបទ លួចមានស្ថានទម្ងន់ទោស ដោយសារ
ការប្រព្រិត្តហិង្សានៅចំណុចផ្ទះគ្មានលេខ ក្រុមទី៧ ភូមិស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០។
បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជីណា