ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី: ប្រពៃណីនៃកិច្ចសហប្រតិបត្តិការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា ជាមួយដៃគូសហការជាតិ និងអន្តរជាតិគ្រប់បណ្តាប្រទេសនានាទូទាំងពិភពលោក នៅតែបន្ត

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រលប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ បានថ្លែងថា, ទោះបីជាពិភពលោកកំពុងស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ក៏ប្រពៃណីនៃកិច្ចសហប្រតិបត្តិការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា ជាមួយដៃគូសហការជាតិ និងអន្តរជាតិគ្រប់បណ្តាប្រទេសនានាទូទាំងពិភពលោក នៅតែបន្ត។

ព្រឹកនេះ លោក ហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងសារដើម្បីចូលរួមអបអរសាទរ ខួបលើកទី៩០ នៃការបង្កើតសហភាពយុវជនកុម្មុយនីស្តហូជីមិញ (ឆ្នាំ១៩៣១-២០២១) ក្នុងទិដ្ឋភាពនៃទំនាក់ទំនងជួយគ្នាទៅវិញទៅមក រវាងយុវជនប្រទេសទាំងពីរ រួមទាំងការបន្តស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ក៏ដូចជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង៕

ដោយ៖ សិលា


ចែករំលែក៖