ព័ត៌មានទាន់ហេតុការណ៍៖

Zlatan Ibrahimovic ត្រៀមខ្លួនវិលត្រឡប់លេងឲ្យជម្រើសជាតិស៊ុយអែតវិញសម្រាប់ព្រឹត្តិការណ៍យូរ៉ូ

ចែករំលែក៖

ខ្សែប្រយុទ្ធ Zlatan Ibrahimovic ត្រូវបានគេរាយការណ៍ថា នឹងចាកចេញពីការចូលនិវត្តន៍ពីជម្រើសជាតិដើម្បីលេងឱ្យប្រទេសស៊ុយអែតរបស់គាត់វិញ នេះបើយោងតាមការចេញផ្សាយរបស់ dailymail.com កាលពីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។

ខ្សែប្រយុទ្ធរបស់ក្លិប AC Milan វ័យ៣៩ឆ្នាំរូបនេះមិនបានធ្វើជាតំណាងឱ្យប្រទេសរបស់ខ្លួនឡើយចាប់តាំងពីព្រឹត្តិការណ៍យូរ៉ូឆ្នាំ២០១៦ ដែលការបង្ហាញខ្លួនចុងក្រោយរបស់គាត់ដោយបរាជ័យក្នុងលទ្ធផល ១-០ ពេលជួបបែលហ្ស៊ិកក្នុងវគ្គចែកពូល។

យោងតាមប្រភពព័ត៌មាន FotbollDirekt បានបង្ហាញថា Ibrahimovicបានត្រៀមខ្លួនរួចជាស្រេចក្នុងការវិលត្រលប់មកជម្រើសជាតិវិញ ហើយខ្សែប្រយុទ្ធឆ្នើមរូបនេះនឹងត្រូវបានកោះហៅទៅក្រុមរបស់លោក JanneAndersson នៅថ្ងៃទី១៦ ខែមីនា

កាលពីមុនតារាឆ្នើមរបស់ក្រុម AC Milan រូបនេះបានបង្ហាញការចាប់អារម្មណ៍ក្នុងការលេងឱ្យប្រទេសរបស់គាត់ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១៨ ។

Ibrahimovic គឺជាអ្នករកគ្រាប់បាល់នាំមុខមុនរបស់ស៊ុយអែតបន្ទាប់ពីរកបាន៦២គ្រាប់ក្នុងការបង្ហាញខ្លួន១១២ដងឲ្យជម្រើសជាតិ។ ៦ គ្រាប់ក្នុងចំណោមគ្រាប់បាល់ទាំងនោះត្រូវបានស៊ុតបញ្ចូលទីក្នុងព្រឹត្តិការណ៍ជើងឯកយូរ៉ូ

ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុម AC Milan នៅរដូវកាលនេះ។ ស៊ុតបញ្ចូលទីបាន១៤គ្រាប់ក្នុងក្របខ័ណ្ឌ Serie A ក្នុងការបង្ហាញខ្លួនជាច្រើន

ក្រុម AC Milan របស់លោក Rossoneri ត្រូវប៉ះជាមួយក្រុ Manchester United ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League ហើយទោះយ៉ាងណា Ibrahimovic អាចខកខានការប្រកួតជាមួយនឹងអតីតក្លិបរបស់គាត់។ការខកខានគឺដោយសាររបួសក្រលៀនអាចធ្វើឱ្យគាត់មិនអាចលេងរយៈពេលសប្តាហ៍ទៀតនេះបើយោងតាម ​​EuroSport

ដោយ ៖ ភារៈ


ចែករំលែក៖