ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រាក់ សុខុន ៖ ផ្អាករាល់សកម្មភាពជួបជុំ និងត្រូវរៀបចំតាមប្រព័ន្ធអនឡាញ(Online) បើចាំបាច់

ចែករំលែក៖

ភ្នំពេញ៖ នៅចំពោះមុខស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដែលមិនទាន់ធូរស្រាល និងអនុវត្តតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ និងដើម្បីធានាបានជាអតិបរមានូវសុវត្ថិភាពរួមរបស់មន្រ្តីរាជការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បានធ្វើការណែនាំ និងដាក់ចេញនូវវិធានការចាំបាច់ និងបន្ទាន់មួយចំនួនដូចខាងក្រោម៖

– កំណត់ជាអប្បបរមានូវចំនួនមន្រ្តីដែលត្រូវមកបំពេញការងារ និងប្រចាំនៅក្រសួង
– អនុញ្ញាត និងចាត់ចែងឱ្យមន្រ្តីធ្វើការនៅផ្ទះរៀងៗខ្លួន
– ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ» និង «៣កុំ»។
– ផ្អាករាល់សកម្មភាពជួបជុំ និងត្រូវរៀបចំតាមប្រព័ន្ធអនឡាញ(Online) បើចាំបាច់។
– បន្តដាក់ឆ្លងឯកសារ និងបែងចែកឯកសារតាមប្រព័ន្ធឌីជីថល។
– មន្រ្តីទាំងអស់ត្រូវពាក់ម៉ាសការពារឱ្យបានគត់ម៉ត់គ្រប់ពេលចេញ-ចូល និងបំពេញភារកិច្ចនៅក្នុងក្រសួង
– គ្រប់ច្រកចេញ-ចូលក្រសួង ត្រូវវាស់កំដៅឱ្យបានត្រឹមត្រូវនិងជាប់ជាប្រចាំ និង
– ក្នុងករណីសង្ស័យ ឬមានសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬប្រញ៉ាប់ទាក់ទងទៅលេខ១១៥៕

ដោយ៖ សិលា


ចែករំលែក៖