ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងកិច្ចការនារី ចេញសេចក្តីថ្លែងការណ៍ សរសើរដល់ស្ត្រីនគរបាលចរាចរណ៍ខេត្តស្ទឹងត្រែង បង្ហាញអំពីការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការបំពេញភារកិច្ចជូនស្ថាប័ន និងតួនាទីជាម្តាយ ដ៏ល្អក្នុងការចិញ្ចឹមបីបាច់និងផ្តល់ភាពកក់ក្តៅដល់កូន

ចែករំលែក៖

ភ្នំពេញ៖ ការបំបៅដោះកូនដោយទឹកដោះម្តាយសម្រាប់កុមារទាំងអស់ រហូតដល់អាយុ២ឆ្នាំ និងលើសពីនេះ គឺ ជាចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពនិងការអភិវឌ្ឍកុមារតូច ដើម្បីឈានទៅអភិវឌ្ឍន៍ធនធាន មនុស្ស ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងនៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់ កាលទី៤ ។

ក្រសួងកិច្ចការនារី សូមសម្តែងនូវការកោតសរសើរចំពោះលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ដែលបានបង្ហាញអំពីការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការបំពេញភារកិច្ចជូនស្ថាប័ន និងតួនាទីជាម្តាយដ៏ល្អក្នុងការចិញ្ចឹមបីបាច់និងផ្តល់ភាពកក់ក្តៅដល់កូន ។ ករណីនេះ គឺជាទង្វើល្អ និងបង្ហាញនូវឆន្ទៈខ្ពស់ក្នុងការចូលរួមការងារសង្គមផង និងផ្តល់អាហារូបត្ថម្ភជាចាំបាច់សម្រាប់កូនតូចផង។
ជាមួយគ្នានេះ ក្រសួងកិច្ចការនារី និងក្រសួង -ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងយកចិត្តទុកក្នុងការលើក កម្ពស់តម្លៃនិងការចូលរួមរបស់ស្ត្រីនៅក្នុងកិច្ចការសង្គមត្រប់វិស័យ ទាំងក្នុងកម្រិតគ្រួសារ ស្ថាប័ន និងសង្គម ដើម្បីឈានទៅសម្រេចបាននូវសមភាពយេនឌ័រ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ។

ក្នុងន័យនេះ ស្ថាប័នអង្គភាពដែលមានស្រ្តីជាមន្ត្រីក្រោមឱវាទ ឬជាបុគ្គលិកបំពេញការងារ គួរបង្កើត បរិស្ថានការងារអំណោយផល ដូចជាទីកន្លែងបំបៅដោះកូន ដើម្បីអនុញ្ញាតឱ្យស្ត្រីដែលមានកូនតូច អាចបំពញ ការងារផង និងបំពេញតួនាទីជាម្តាយផង ។ ក្នុងករណី ស្ថាប័នមិនទាន់មានទីកន្លែងសមរម្យ ស្រ្តីសាមីគួរមាន ឧបករណ៍ ដូចជាក្រម៉ាឬកន្សែង ដើម្បីអនុញ្ញាតឱ្យការបំបៅដោះកូននេះអាចប្រព្រឹត្តិទៅដោយភាពសមរម្យនិង រលូន ជៀសផុតពីការរិះគន់ពីមហាជនមួយចំនួន ដែលថាជារូបភាពមិនសមរម្យប៉ះពាល់ដល់តម្លៃនិងកិត្តិយស របស់ស្ត្រីខ្មែរ៕

ដោយ៖សុខខេមរា


ចែករំលែក៖