ភ្នំពេញ៖ យុវជនម្នាក់ដោយសារតណ្ហាឡេីងដល់កម្រឹតកំពូលទ្រាំលែងបានឃេីញប្អូនស្រីគូដណ្តឹងខ្លួនទំនងក៏បានធ្វេីសកម្មភាពចាប់រំលោភតែមិនបានសម្រេចត្រូវបានម្ចាស់ផ្ទះជួលនិងអ្នកជិតខាងនាំគ្នាចាប់ខ្លួនបានរួចប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅទី១ ដើម្បីសាកសួរនិងចាត់ការតាមច្បាប់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅក្នុងបន្ទប់ជួលលេខ០៤A ផ្លូវបេតុង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ បុិច លីឃឹម អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងបន្ទប់កើតហេតុ ចំណែកស្រ្តីរងគ្រោះអាយុ២១ឆ្នាំស្នាក់នៅបន្ទប់ផ្ទះជួលជាមួយគ្នានោះដែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យនិងបងស្រីរបស់នារីរងគ្រោះគឺត្រូវជាគូដណ្ដឹងនិងគ្នា ហើយបានស្នាក់នៅក្នុងបន្ទប់ជួលជាមួយគ្នាមួយរយៈពេលកន្លងមកហើយ លុះដល់វេលាព្រឹកថ្ងៃកើតហេតុស្រ្តីជាគូដណ្ដឹង បានចេញទៅធ្វើការដោយទុកឲ្យជនសង្ស័យនិងប្អូនស្រី(ស្រ្តីរងគ្រោះ)នៅក្នុងបន្ទប់តែ២នាក់។ខណៈនោះនារីរងគ្រោះបានដេកមើលទូរស័ព្ទនៅក្នុងបន្ទប់ហើយជនសង្ស័យក៏បានបិទទ្វារខ្ទាស់គន្លឹះជាប់រួចចាប់ឱបថើបសម្រាតខោនាងនិងលូករាវស្ទាបប្រដាប់ភេទនិងច្របាច់សុដនព្រមទាំងបឺតមាត់នាងបម្រុងរំលោភ។
ប្រភពដដែលបានបន្តទៀតថា ប៉ុន្តែខណៈនោះត្រូវនាងរើបម្រាស់មិនព្រមនិងខាំអណ្ដាតជននោះបណ្ដាលឲ្យរងរបួសហូរឈាម រួចស្រែកយំខ្លាំងៗបង្កឲ្យមានការភ្ញាក់ផ្អើលអ្នកជិតខាងនិងម្ចាស់ផ្ទះជួលនាំគ្នាទៅមើលនិងគោះទ្វារទើបជនសង្ស័យលេងនារីរងគ្រោះ។បន្ទាប់មកនាងបានបើកទ្វារចេញមកក្រៅប្រាប់អ្នកជិតខាងថាជនសង្ស័យចាប់រំលោភនាង ទើបអ្នកជិតខាងនិងម្ចាស់ផ្ទះជួលឃាត់ខ្លួនជននេះប្រគល់ជូននគរបាលដើម្បីសាកសួរនិងចាត់ការតាមច្បាប់៕
ដោយ៖សុខាសែនជ័យ