ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣​ ឃាត់ខ្លួន​ជនសង្ស័យ​៣នាក់​ ពាក់ព័ន្ធ​ករណីកាប់​ប្លន់​យក​ម៉ូតូ​

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យ​៣នាក់​ក្នុង​ចំណោម​បក្ខ​ពួក​ចំនួន​១៦នាក់​ ត្រូវ​បានកម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣​ ឃាត់ខ្លួន​យកទៅ​ធ្វើការ​សាកសួរ​ភ្លាម​ៗ​ បន្ទាប់​ពី​ក្រុម​ជនសង្ស័យ​ទាំង​នោះ​ បានធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ម្នាក់​បានសម្រេច​ ។

​ ការឃាត់ខ្លួនជនសង្ស័យខាងលេីគឺធ្វេីឡេីងកាលពីវេលា​ម៉ោង​ ១និង​៤៥នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០២១​ ត្រង់ចំណុចមុខការាសសាំង​តូតាល់​ ផ្លូវ​វេងស្រេង​ ភូមិ​ដំណាក់​ធំ​៣​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ។

​ លោកវរសេនីយ៍ត្រី​ ឯម​ ភារី​ នាយប៉ុស្ដិ៍នគរបាល​ស្ទឹងមានជ័យ៣​ បានឲ្យដឹងថា​ ជនសង្ស័យ​ដែល​វសមត្ថកិច្ចឃាត់ខ្លួន​បានរួមមាន​ ៖​ ទី១.ឈ្មោះ​ អៀង​ សុខហ៊ង​ ភេទប្រុស​ប្រុស​ អាយុ​១៨ឆ្នាំ​ មុខរបរ​ មិន​ពិត​ប្រាកដ​ ស្នាក់​នៅ​ផ្ទះ​ជួល​ ភូមិ​ត្រពាំង​ល្វា​ សង្កាត់​កាកាប​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។ ទី២.ឈ្មោះ​ ប៉ុន​ ថារ៉ាវុទ្ធ​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ ស្នាក់​នៅ​ផ្ទះ​ជួល​ ភូមិ​ត្រពាំង​ល្វា​ សង្កាត់​កាកាប​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​​និងទី៣.ឈ្មោះ​ ផា​ ដាវី​ ភេទ​ស្រី​ អាយុ​២០ឆ្នាំ​ មុខរបរ​ មិន​ពិត​ប្រាកដ​ ស្នាក់​នៅ​ផ្ទះ​ជួល​ សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទួលគោក​ ។

​ ចំណែកវត្ថុតាង​ដក​ហូត​ ម៉ូតូ​ចំនួន​២គ្រឿង​ ម៉ាក​ ហុង​ដា​ឌ្រីម​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BU-5281 និង​មួយ​គ្រឿង​ទៀត​ម៉ាក​ស៊ុយ​ហ្ស៊ុយគី​និច​ ពណ៌ស​​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CS-2886 ជា​របស់​ជនសង្ស័យ​ ។

​ ដោយឡែកជន​រងគ្រោះ​មាន​ឈ្មោះ​ លន់​ សេង​លី​ ភេទ​ប្រុស​ អាយុ​២៣ឆ្នាំ​ មុខរបរ​ ជាង​ឡាន​ ស្នាក់នៅ​ផ្ទះ​ជួល​ ម្តុំ​ទួល​ពង្រ​ សង្កាត់​ចោម​ចៅ​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ របួស​ក្បាល​១កន្លែង​ និង​មេដៃ​១កន្លែង​ ហើយ​ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​យក​ទៅ​ម៉ាក​ហុង​ដា​ឌ្រីម​ ស៊េរី​ឆ្នាំ​២០១៦​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ស្វាយរៀង​ 1L-7404 ជារបស់​ជន​រងគ្រោះ​ ។

​ ​ លោក​នាយ​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣​ បាន​ឲ្យដឹងទៀត​ថា​ មុន​និង​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​នេះ​បាន​គឺ​នៅ​យប់​ថ្ងៃ​កេីតហេតុ​ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រីម​ ទៅអង្គុយ​លេង​ជាមួយ​មិត្តភក្ដិ​នៅ​កន្លែង​កើត​ហេតុ​ ហើយ​ពេលនោះ​ដែរ​ក៏ស្រាប់​តែ​មាន​ក្រុម​ជនសង្ស័យ​មាន​គ្នា​ ចំនួន​១៦នាក់​ បាន​ជិះ​ម៉ូតូ​ចំនួន​៤គ្រឿង​ ប្រដាប់​ដោយ​កាំបិត​ បាន​មក​ធ្វើ​សកម្មភាព​កាប់​ទៅ​ជន​រងគ្រោះ​បណ្តាល​អោយ​រងរបួស​ ហេីយ​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​គេច​ខ្លួន​តែ​ម្តង​ ។

​ លោក​នាយប៉ុស្តិ​ក៍បាន​បន្ថែមថា ភ្លាម​នោះ​ដែរ​ នៅ​ពេល​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ហើយ​ ក៏​ប្រទះ​ជាមួយ​និឹង​កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣​បានជិះ​ដេញ​តាម​ រហូតដល់​ដល់​មុខ​បុរី​សន្តិភាព​២​ សង្កាត់​ចោមចៅ​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ក៏ធ្វេី​ការ​ឃាត់​ខ្លួន​បានជន​សង្ស័យ​ចំនួន​៣នាក់​ ក្នុង​នោះ​មាន​ស្រី​ម្នាក់​ រួម​ទាំង​ម៉ូតូ​២គ្រឿង​ នាំ​ខ្លួន​យក​ទៅ​ធ្វើការ​ សាកសួរ​នៅ​ស្នាក់ការ​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣តែ​ម្តង​ ។ រីឯ​បក្ស​ពួក​ជនសង្ស័យ​ចំនួន​១៣នាក់​ទៀត​ បានរត់​គេច​ខ្លួន​បាត់​ស្រមោល​អស់​ ដោយ​យក​ទាំង​ម៉ូតូ​របស់​ជនរងគ្រោះ​ ទៅ​ជាមួយ​ផង​ដែរ​ ។

​ ក្រោយ​ពេល​សាក​សួរ​រួចហើយ​ ជនសង្ស័យ​ខាងលេីត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍ស្ទឹងមានជ័យ៣​ កសាង​សំនុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ​ ដេីម្បី​ចាត់​ការ​បន្ត​តាម​នីតិ​វិធី​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖