ព័ត៌មានទាន់ហេតុការណ៍៖

សមត្តកិច្ចឃាត់ខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់យកថ្នាំញៀនបង្កប់ក្នុងប្រអប់បាយទៅឲ្យជនជាប់ធ្វើចត្តាឡីស័ក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នារីជនជាតិវៀតណាមដ៏ស្រស់សោភាម្នាក់ត្រូវក្រុមសមត្ថកិច្ចយាមគោលដៅធ្វើចត្តាឡីស័ក ចាប់ឃាត់ខ្លួន ខណៈពេលដែលស្ត្រីរូបនេះបានយកកញ្ចប់បាយបង្កប់ថ្នាំញៀនមកឲ្យស្ត្រីជនជាតិវៀតណាមដែលកំពុងជាប់ខ្លួនធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារឆាងឆឹងកាសុីណូ។ ការឃាត់ខ្លួនស្ត្រីជាជនសង្ស័យនេះបានធ្វើឡើងនៅម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅក្នុងសណ្ឋាគារឆាងឆឹងកាសុីណូ។

សមត្ថកិច្ចប្រចាំការគោលដៅធ្វើចត្តាឡីស័ក បានឱ្យដឹងថា ជនសង្ស័យមាន ឈ្មោះ វិន គឹមហឹង ភេទស្រី អាយុ ២៨ ឆ្នាំ ជនជាតិវៀតណាម មុខរបរជាស្ត្រីខារ៉ាអូខេ៣៣៣ ស្នាក់នៅសណ្ឋាគារ ជិតតោពីរ ភូមិ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យបានយកបាយមួយប្រអប់មកឱ្យនារីឈ្មោះ NGUYEN THUY LINH ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងសណ្ឋាគារឆាងឆឹងកាសុីណូ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានប្រគល់ឱ្យកម្លាំងការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការដ្ឋានខេត្តព្រះសីហនុ ដើម្បីបន្តតាមនីតិវិធីច្បាប់៕ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖