ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ទាំងកណ្ដាលយប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកំពុងតែដេកលង់លក់ចេញមកមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីមានរថយន្តកុងតឺន័រមួយគ្រឿង បើកបុករង្វង់មូលរូបក្រពើបណ្ដាលអោយខូចខាតគ្រឹះរូបសំណាកក្រពើអស់មួយចំហៀងប៉ែកខាងជើងសំណាងមិនបុកចូលផ្ទះប្រជាពលរដ្ឋក្បែនោះ។
ហេតុការណ៍នេះបានកើតឡើងកាល
ពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២១ ស្ថិតនៅរង្វង់មូលរូបក្រពើ ស្ថិតនៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅទល់មុខសាលាស្រុកកំពង់រោទិ៍។
ប្រភពពីអ្នកភូមិបានឲ្យដឹងថាមុនកើតហេតុមាន រថយន្តកុងតឺន័រ មួមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ ៣ D ២២៤៣ របស់ក្រុមហ៊ុនស៊ីខេ(CK) បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្ដសញ្ញាណ បានធ្វើដំណើរនៅលើដងផ្លូវជាតិលេខ ៣១៥ Dក្នុងទិសដៅពីជើងមកត្បូងលុះមកដល់ចំណុចកើតហេតុ គេសង្ស័យថាតែកុងរថយន្តមិនស្គាល់ស្ថានភាពភូមិសាស្ត្រ ជាចំណុចប្រសព្វដែលមានរង្វង់មូលរូបក្រពើ នៅចំកណ្តាលផ្លូវប្រសព្វគូបផ្សំកន្លែងកើតហេតុមានសភាពងងឹត និងនិងទំនងងងុយដេក ក៏បានបើករថយន្ដខាងលើមកបុករង្វង់មូលរូបក្រពើតែម្ដង ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ក្រោយពេលដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ រួចមក អ្នកបើករថយន្តបានររត់គេចខ្លួន ដោយបន្សល់ទុកនូវរថយន្តនិងកន្លែង៕
ដោយ៖ យឹម សុថាន