ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័​របុក​រង្វង់​មូល​រូប​ក្រពើផ្អើលអ្នកភូមិកំពុងដេកទាំងយប់នៅស្រុកកំពង់រោទិ៍

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ទាំងកណ្ដាលយប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកំពុងតែដេកលង់លក់ចេញមកមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីមានរថយន្តកុងតឺន័រមួយគ្រឿង ​បើក​បុក​រង្វង់​មូល​រូប​ក្រពើបណ្ដាលអោយ​​ខូចខាត​គ្រឹះ​រូបសំណាក​ក្រពើ​អស់​មួយ​ចំហៀង​ប៉ែក​ខាងជើង​សំណាងមិនបុកចូលផ្ទះប្រជាពលរដ្ឋក្បែនោះ។

ហេតុការណ៍នេះបានកើតឡើងកាល
ពីវេលា​ម៉ោង​១០និង២០នាទី​យប់ ​ថ្ងៃទី ១៧ ខែមីនា​ឆ្នាំ ២០២១ ស្ថិតនៅ​រង្វង់​មូល​រូប​ក្រពើ ស្ថិតនៅ​ភូមិ​ស្វាយ​អាណា​ត ឃុំ​ញរ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង នៅ​ទល់មុខ​សាលាស្រុក​កំពង់រោទិ៍។

​ប្រភពពីអ្នកភូមិបាន​ឲ្យ​ដឹងថាមុនកើតហេតុមាន រថយន្ត​កុងតឺន័រ មួមួយគ្រឿងពាក់ស្លាកលេខ​ភ្នំពេញ ៣ D ២២៤៣ របស់​ក្រុមហ៊ុន​ស៊ី​ខេ​(CK) បើកបរ​ដោយ​បុរស​ម្នាក់​មិនទាន់​ស្គាល់​អត្ដ​សញ្ញាណ បានធ្វើដំណើរនៅលើ​ដងផ្លូវ​ជាតិ​លេខ ៣១៥ D​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​លុះ​មកដល់​ចំណុចកើតហេតុ គេ​សង្ស័យថា​តែ​កុង​រថយន្ត​មិន​ស្គាល់​ស្ថានភាព​ភូមិសាស្ត្រ ជា​ចំណុចប្រសព្វ​ដែលមាន​រង្វង់​មូល​រូប​ក្រពើ នៅ​ចំ​កណ្តាលផ្លូវ​ប្រសព្វ​គូប​ផ្សំ​កន្លែងកើតហេតុ​មាន​សភាព​ងងឹត និងនិងទំនងងងុយដេក ក៏បាន​បើករថយន្ដ​ខាងលើ​មក​បុក​រង្វង់​មូល​រូប​ក្រពើ​តែម្ដង ។

​ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា ក្រោយ​ពេលដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ រួចមក អ្នកបើក​រថយន្ត​បាន​ររត់គេចខ្លួន ដោយ​បន្សល់ទុក​នូវ​រថយន្តនិងកន្លែង៕

  

ដោយ៖ យឹម សុថាន


ចែករំលែក៖