ព័ត៌មានទាន់ហេតុការណ៍៖

លោក ហួរ ហួត ៖ បណ្ណាគារ IBC ជិតស្តុបដេអិន ត្រូវបិទជាបណ្តោះអាសន្ន ក្រោយមានអ្នកជំងឺ កូវីដ-១៩ ចូលទៅទីនោះ

ចែករំលែក៖

ភ្នំពេញ៖ បណ្ណាគារ IBC ជិតស្តុបដេអិន សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះ ត្រូវបានអាជ្ញាធរ សម្រេចបិទជាបណ្តោះអាសន្ន ក្រោយមានអ្នកជំងឺ កូវីដ-១៩ ចូលទៅទីនោះ។

លោក ហួរ ហួត នាយករដ្ឋបាលសាលាខណ្ឌទួលគោក ថ្លែងប្រាប់សារព័ត៌មាន ថា, អ្នកពាក់ព័ន្ធ ត្រូវបានយកសំណាក ដើម្បីធ្វើតេស្ត និង ធ្វើចត្តាឡីស័ក ទាំងអស់ ។

លោកបន្តថា, ដោយឡែក ទីតាំងលក់ភេសជ្ជៈមួយទៀត យីហោ ឡូវ ស៊ីអេង នៅផ្ទះលេខ៥៣A0 ផ្លូវ៥២៨ សង្កាត់បឹងកក់ទី១ ក៏ត្រូវបានបិទជាបណ្តោះអាសន្ន ផងដែរ។
សូមបញ្ជាក់ថា, រហូតដល់ម៉ោង​ ១២និង០០​ ថ្ងៃទី១៨ មីនា ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៣៦នាក់​ (ឆ្លងសហគមន៍​ ៣៥នាក់​ និង១នាក់ក្រៅពីសហគមន៍) និងមានជាសះស្បេីយ​ ៥៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១៥៤១នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ៦៤០នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៨៩៨នាក់​​​​​​​​​​​​​​​​​ និង ស្លាប់សរុប​ ១នាក់ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 611884 ស្មេីនឹង​ 36421 ក្នុង១លាន នាក់។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115
http://covid19-map.cdcmoh.gov.kh៕

ដោយ៖សុខ ខេមរា


ចែករំលែក៖