ព័ត៌មានទាន់ហេតុការណ៍៖

បន្សល់​ទុក​លិខិត​មួយច្បាប់​ វិប្បដិសារី​ដល់កូនៗ​ ក្រោយ​ចង.កសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បុរសវ័យ៤៣ឆ្នាំម្នាក់​ ត្រូវបានអ្នកភូមិឃេីញកចងភ្ជាប់ជាមួយខ្សែ​ នីឡុងពណ៌ខ្មៅទៅនឹងមែកនៃដេីមស្វាយមួយដេីមក្បែរផ្ទះរបស់ខ្លួន​ ក្នុង​ សភាព​ដង្ហេីមមិនដក​ ហេីយនៅទីនោះ​ បន្សល់លិខិតមួយច្បាប់សរសេរថា​ ប៉ា​លាហើយកូនទាំងពីរ នៅអោយបានសុខចុះ ព្រោះប៉ាមិនល្អ ប៉ាអាក្រក់ណាស់កូនស្រី​ ។

អ្នកភូមិ​ប្រទះឃើញ​ជនរងគ្រោះ​នៅ​វេលាម៉ោង០៩៖៤០នាទី ថ្ងៃទី២១ ខែមីនា​ ឆ្នាំ២០២១ ត្រង់ចំណុចដើមស្វាយក្រោយផ្ទះជនរងគ្រោះ​ ស្ថិតនៅភូមិជីរោទ៍លើ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

អ្នកភូមិ​ថា​ សពជនរងគ្រោះឈ្មោះ រស់ វិនាត អាយុ៤៣ឆ្នាំ ជាតិខ្មែរ មានទីលំ​នៅភូមិ ឃុំ កើតហេតុខាងលើ ។

កម្លាំង​សមត្ថកិច្ច​ដែលបានចូលរួមធ្វេីកោ​សល្យវិ​ច័យដូចជា​ ជំនាញនគរបាលស្រុក​ត្បូងឃ្មុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទ៍ទី១ គ្រូពេទ្យមណ្ឌលសុខ​ភាពជីរោទ៍ទី១ និងអាជ្ញាធរមូលដ្ឋានភូមិឃុំ បានសន្និដ្ឋានរួមគ្នាថា​ ជនរងគ្រោះពិតជាស្លាប់ដោយការធ្វេីអត្តឃាតចងក ពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទ​ល្មើសព្រហ្មទណ្ឌឡើយ ។ សពប្រគល់ជូនគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី​ ។

តាមការ​ពិនិត្យ​និងអានអត្ថន័យ​ក្នុងសំបុត្រ​គេអាចអះអាងថា​ ជនរងគ្រោះអាច​ មានវិបត្តិក្នុងគ្រួសារដោះស្រាយមិនចេញទេីបលួចសម្រេចចិត្ត​ធ្វេី​អត្តឃាត​ ចងកបែបនេះ​ ៕

ដោយ៖ វណ្ណៈ


ចែករំលែក៖