ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលដែលប្រឌិតព័ត៌មានរឿងចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩របស់ចិន ហើយបង្ហោះចែកចាយនៅលើបណ្ដាញសង្គម TikTok ដើម្បីបំភ័យកម្មករកុំឱ្យចាក់នោះ ត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ឃាត់ខ្លួនបានហើយ!

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ​ ជនដែលប្រឌិតព័ត៌មានមិនពិត ពាក់ព័ន្ធការចាក់វ៉ាក់សាំងរបស់ចិន ដែលប្រឆាំងជំងឺកូវីដ-១៩ ត្រូវបានកម្លាំងជំនាញចាប់ឃាត់ខ្លួនបានហើយ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់។

សូមជំរាបថា បុគ្គលរូបនេះបានថតវីដេអូប្រឌិតព័ត៌មានពាក់ព័ន្ធជាមួយវ៉ាក់សាំងនេះ និងប្រាប់ទៅកម្មករកុំឲ្យចាក់វ៉ាក់សាំងនេះ ព្រោះអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតក្រោយចាក់រួច។ យ៉ាងណាមិញ ក្រោយទទួលបានវីដេអូប្រឌិត មានចេតនាញុះញង់នេះ កម្លាំងជំនាញបានបើកការស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការចាប់ឃាត់ខ្លួនបានតែម្ដង​។
សូមបងប្អូនជនរួមជាតិ មេត្តាអនុវត្តតាមវិធានសុខាភិបាល អោយបានខ្ជាប់ខ្ជួន និងការណែនាំរបស់ក្រសួងសុខាភិបាល។ ពាក់ព័ន្ធនឹងករណីកូវីដ-១៩ មានតែក្រសួងសុខាភិបាលទេ ទើបចាត់ទុកជាព័ត៌មានផ្លូវការ៕

ដោយ ៖ សិលា


ចែករំលែក៖