ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលប្រកាស រកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន ៤០នាក់​ និងអ្នកជាសះស្បេីយចំនួន​ ០៦នាក់

ចែករំលែក៖

ភ្នំពេញ​៖​​ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ​ ក្រសួងសុខាភិបាលកម្ពុជា​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី​ ៤០នាក់ថែមទៀត និងជាសះស្បើយចំនួន ០៦នាក់ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។

តួលេខថ្ងៃនេះ ឡើងខ្ពស់គួរអោយកាន់តែបារម្ភណាស់ សូមបងប្អូនយើងបង្កើនការប្រុងប្រយ័ត្ន និងបើមិនចាំបាច់ទេ សូមកុំចេញពីផ្ទះ! វិធានការ ៣កុំ និង៣ការពារ ត្រូវតែអនុវត្តអោយខានតែបាន! សូមជូនពរបងប្អូនយើងចៀសផុតពីកូវីដគ្រប់គ្នា!

សូមបញ្ជាក់ថា, ជម្ងឺកូវីដ-១៩ នៅកម្ពុជា ដោយព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានចំនួន៤០នាក់ ឆ្លងថ្មី។

– ភ្នំពេញ ២៩នាក់
– សៀមរាម ១នាក់
– ត្បូងឃ្មុំ ១នាក់
– ស្វាយរៀង ១នាក់
– តាកែវ ១នាក់
– កំពត ១នាក់
– កោះកុង ៦នាក់
-ពលករមកពីប្រទេសថៃ: គ្មាន
-អ្នកដំណើរចូលមកកម្ពុជា: គ្មាន
-អ្នកជាសះស្បើយចំនួន ៦នាក់

តួលេខសរុប
– អ្នកឆ្លងសរុប= ២២៧៣នាក់
– អ្នកជាសះស្បើយ= ១១៧២នាក់
– អ្នកកំពុងព្យាបាល= ១០៨៧នាក់
– អ្នកស្លាប់= ១១នាក់

ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ធីតា អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង សហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ មន្ទីរពិសោធន៍ នៃមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពិសោធន៍វេជ្ជសាស្រ្តនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលបាន ខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវីដ-១៩ ព្រម ទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcrToh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញ យកមកប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ២៨ ឬ ០១២ ៨៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕

ដោយ​៖ សុខ ខេមរា


ចែករំលែក៖