កីឡាការិនីវាយតឺន្នីសលំដាប់ទី២របស់ជប៉ុន Naomi Osaka បានបន្តការឈ្នះរបស់ខ្លួនដល់ការប្រកួតលើកទី២៣ ខណៈដែលនាងបានឈានទៅប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រ Miami Open ជាលើកដំបូង។
BBC Sport បានផ្សាយថា កីឡាការិនី Naomi Osaka ដែលការប្រកួតមិនដែលចាញ់រួមមានការដណ្តើមយកពានរង្វាន់ US Open និង Australian Open បានឈ្នះក្នុងលទ្ធផល ៦-៣ និង ៦-៣ ប្រឆាំងនឹងកីឡាករ Elise Mertens លំដាប់ទី១៦របស់បែលហ្ស៊ិក។
កីឡាការិនីលំដាប់លេខ១ អូស្រ្តាលី Ashleigh Barty ក៏បានឈានទៅវគ្គបន្តផងដែរដោយបានផ្តួល Victoria Azarenka លំដាប់ទី១៤របស់បេឡារុស្ស។
Ashleigh Barty បានឈ្នះក្នុងលទ្ធផល ៦-១ ១-៦ និង ៦-២ ក្នុងការប្រកួតដណ្តើមយកជ័យជម្នះមួយជាមួយម្ចាស់ជើងឯក US Open វគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២០ ។
Ashleigh Barty លេងក្នុងការប្រកួតក្រៅប្រទេសជាលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំដោយសារតែជំងឺឆ្លងរាតត្បាតកូវីដ–១៩ និងបន្តការការពារតំណែងជើងឯករបស់នាងប្រឆាំងនឹងកីឡាការិនីលំដាប់ទី ៧របស់បេឡារុស្ស Aryna Sabalenka ។Naomi Osaka នឹងត្រូវជួបជាមួយនឹងកីឡាការិនី Maria Sakkari លំដាប់ទី២៣ សញ្ជាតិក្រិក ឬកីឡាការិនី Jessica Pegula លំដាប់ទី២៩ ជនជាតិអាមេរិក ៕ ដោយ៖ភារៈ