ខេត្តសៀមរាប៖ បើយោងតាមពីប្រភព ក្រុមការងារប្រចាំការតាមព្រំដែនរបស់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់អោយដឹងថា, ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ នេះ បានរាយការណ៍ឱ្យដឹងថា, មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ៩៧នាក់ ស្រី ៣៩នាក់ ក្នុងនោះកុមារា ៧នាក់ កុមារី ៤នាក់ មានដូចខាងក្រោម៖
1- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ១នាក់ ស្រី ១នាក់ កុមារា ០០នាក់ កុមារី ០០នាក់។
2- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ២នាក់ ស្រី ១នាក់ កុមារា ០០នាក់ កុមារី ០០នាក់។
3- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ៧៣នាក់ ស្រី ២៧នាក់ កុមារា ៥នាក់ កុមារី ៤នាក់។
4- សម្រាប់ច្រកអន្តរជាតិអូរស្មាច់៖ ចំនួន ១៩នាក់ ស្រី ៦នាក់ កុមារា ២នាក់ កុមារី ០០នាក់។
5- ច្រកដូង ស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង៖ ចំនួន ២នាក់ ស្រីចំនួន ១នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។
6- ខេត្តប៉ៃលិន ច្រកព្រំ៖ ចំនួន ០០នាក់ ប្រុសចំនួន ០០នាក់ ស្រីចំនួន ០០នាក់ ។
សូមបញ្ជាក់៖ ពួកគាត់ទាំង ៩៧នាក់ ស្រី ៣៩នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យ ប្រចាំការតាមច្រកព្រំដែននីមួយៗ ពិនិត្យសុខភាពបឋម ឃើញមានសុខភាពធម្មតា ហើយត្រូវបានធ្វើការដឹកជញ្ជូនមកធ្វើចត្តាឡីស័ក នៅសៀមរាប ក្នុងថ្ងៃនេះទាំងអស់ហើយ៕
ដោយ ៖ សិលា