ក្រុងហូជីមិញ៖ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានផ្តើមជើងហោះហើរអន្តរជាតិធម្មតាឡើងវិញដោយតភ្ជាប់ជើងហោះហើរសំខាន់ៗពីប្រទេសវៀតណាមទៅកាន់ទីក្រុងបាងកក តូក្យូ សេអ៊ូល និងតៃប៉ិ ។ល។ ដោយចាប់ផ្តើមតាំងពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០២១ មកម្លេះ។ ជាពិសេសនោះ ជើងហោះហើរពីទីក្រុងហូជីមិញទៅកាន់ទីក្រុងបាងកក គ្រោងនឹងចាប់ផ្តើមហោះហើររៀងរាល់ថ្ងៃសុក្រ។ ជើងហោះហើរពីទីក្រុងហាណូយទៅ កាន់ទីក្រុងសេអ៊ូល (ព្រលានយន្តហោះអន្តរជាតិអ៊ីនជុន) គ្រោងនឹងចាកចេញនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ ជើងហោះហើរពីទីក្រុងហាណូយទៅកាន់ទីក្រុងតូក្យូ (ព្រលានយន្តហោះអន្តរជាតិណារីតា) គ្រោងនឹងហោះហើរនៅថ្ងៃទី៦, ៧, ១០, ១១, ១២, ១៣, ១៤, ១៩, ២០, ២៣, ២៦, ២៩, ៣០ ខែមេសា ឆ្នាំ២០២១។ សេវាហោះហើរពីទីក្រុងហាណូយទៅកាន់ទីក្រុងតៃប៉ិ គ្រោងនឹងហោះហើរចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។ ព័ត៌មានជាក់លាក់អំពីកាលវិភាគជើងហោះហើរ និងការកក់សំបុត្រ អាចរកបាននៅលើគេហទំព័រលក់ផ្លូវការរបស់ក្រុមហ៊ុន Vietjet គឺនៅលើគេហទំព័រ www.vietjetair.com កម្មវិធីលើទូរស័ព្ទចល័ត (App) Vietjet Air ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន https://www.facebook.com/vietjetvietnam (ផ្នែក «កក់សំបុត្រ») ការិយាល័យលក់សំបុត្រ និងភ្នាក់ងារផ្លូវការ។សេវាហោះហើរទាំងអស់ពីប្រទេសវៀតណាម នឹងសម្រាប់តែអ្នកដំណើរដែល ឆ្លើយតបទៅនឹងបទប្បញ្ញត្តិអន្តប្រវេសន៍របស់ប្រទេសនិងដែនដីដែល ធ្វើដំណើរទៅប៉ុណ្ណោះ។ អ្នកធ្វើដំណើរជាធម្មតាគឺជាប្រជាជនវៀតណាមដែលសិក្សា ធ្វើការ ឬទៅសួរសុខទុក្ខសាច់ញតិនៅក្រៅប្រទេស និង/ឬជនបរទេសដែលវិលត្រលប់ទៅកាន់ផ្ទះរបស់ពួកគេវិញពីប្រទេសវៀតណាម។ អ្នកដំណើរគួរមានភាពសកម្មក្នុងការស្វែងរកព័ត៌មានលម្អិតនៅតាមស្ថានទូត និងទីភ្នាក់ងារការទូតនានារបស់ប្រទេសដែលពាក់ព័ន្ធ ដើម្បីបំពេញនីតិវិធី និងឯកសារដែលតម្រូវ ដើម្បីធ្វើឱ្យដំណើរការអន្តោប្រវេសន៍កាន់តែឆាប់រហ័ស និងកាន់តែមានប្រសិទ្ធភាពនៅពេលធ្វើដំណើរទៅដល់។ ជើងហោះហើរដែលដឹកជញ្ជូនអ្នកដំណើរទៅកាន់ប្រទេសវៀតណាម នឹងបន្តអនុលោមតាមបទប្បញ្ញត្តិបច្ចុប្បន្នរបស់រដ្ឋាភិបាលវៀតណាម ដោយចតយន្តហោះទីតាំងដែលត្រូវបានបែងចែងដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិល និងក្រសួងការបរទេសរបស់វៀតណាម។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet តែងតែមានវិធានការបង្ការជាមុនក្នុងផែនការបង្ការការរាតត្បាតជំងឺទាំងអស់ ហើយក្រុមហ៊ុនត្រូវបានទទួលស្គាល់ជាមួយនឹងការផ្តល់ជូនចំណាត់ថ្នាក់ផ្កាយ៧ ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងពិភពលោកសម្រាប់ការអនុលោមតាមវិធានការបង្ការជំងឺកូវីដ-១៩ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក។ ជើងហោះហើរទាំងអស់របស់ក្រុមហ៊ុន VietJet ត្រូវបានធានាថាបានអនុលោមតាមបទប្បញ្ញត្តិសុវត្ថិភាពខ្ពស់បំផុតរបស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) អង្គការសុខភាពពិភពលោក (WHO) និងក្រសួងសុខាភិបាល។ល។ក្នុងនាមជាសមាជិករបស់សមាគម IATA ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បានសហការជាមួយអាជ្ញាធរវៀតណាម និងអាជ្ញាធរអន្តរជាតិផងដែរ ដើម្បីអនុវត្តលិខិតធ្វើដំណើរ IATA ឬ “លិខិតឆ្លងដែនថ្នាំបង្ការ” ដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកដំណើរ ខណៈដែលគ្រប់គ្រងការរាតត្បាតជំងឺប្រកបដោយប្រសិទ្ធភាព ដោយធ្វើឱ្យនីតិវិធីធ្វើដំណើរមានលក្ខណៈងាយស្រួល និងត្រៀមខ្លួនសម្រាប់ការធ្វើដំណើរធម្មតាឡើងវិញក្នុងពេលឆាប់ៗនេះ៕
ក្រុមហ៊ុនអាកាសចរណ៍ Vietjet មិនត្រឹមតែធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍ក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេមួយនៅក្នុងតំបន់ និងនៅជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើលទ្ធភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងលទ្ធផល ក្រុមហ៊ុន Vietjet ផ្តល់ជូនឱកាសហោះហើរជាមួយនឹងការកាត់បន្ថយចំណាយនិងប្រកបដោយភាពបត់បែន ព្រមទាំងសេវាចម្រុះដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិករបស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) និងទទួលបានវិញ្ញាប័ណ្ណបត្រសវនកម្មសុវត្ថិភាពប្រតិបត្តិការ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំបំផុតរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍មួយនេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតទាក់ទងនឹងសុវត្ថិភាព ពោលគឺចំណត់ថ្នាក់ផ្កាយ ៧ ក្នុងឆ្នាំ២០១៨ និង ២០១៩ ដែលផ្តល់ដោយគេហទំព័រ airlineratings.com ដែលជាគេហទំព័រផ្តល់ចំណាត់ថ្នាក់សុវត្ថិភាព និងផលិតផលរបស់ពិភពលោក។ ក្រុមហ៊ុនក៏បានជាប់ឈ្មោះថាជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតចំនួន៥០ក្រុមហ៊ុនក្នុងពិភពលោកផងដែរ ទាក់ទងនឹងហិរញ្ញវត្ថុល្អ និងប្រតិបត្តិការល្អ ដែលចំណាត់ថ្នាក់នេះត្រូវបានផ្តល់ជូនដោយ Airfinance Journal ក្នុងឆ្នាំ២០១៨ និង ២០១៩។ ក្រុមហ៊ុន Vietjet ក៏ឈាប់ឈ្មោះថាជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបល្អបំផុត (Best Low-Cost Carrier) ដែលផ្តល់ដោយអង្គការដ៏ល្បីឈ្មោះនានាដូចជា Skytrax, CAPA, Airline Ratings និងអង្គការជាច្រើនផ្សេងទៀត៕
សម្រាប់ព័ត៌មានបន្ថែម www.vietjetair.com
ទំនាក់ទំនងព័ត៌មាន៖
អ្នកនាង Kieu Duong (Amy)
អ៊ីមែល៖ kieuduong@vietjetair.com
ទូរស័ព្ទដៃ៖ +84 932 775 066