ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនអាកាសចរណ៍ Vietjet ​ផ្តើមជើងហោះហើរ​​អន្តរជាតិឡើង​វិញ ក្នុង​ខែមេសា

ចែករំលែក៖

ក្រុង​ហូជីមិញ៖ ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០២១ ក្រុមហ៊ុនអាកាសចរណ៍​ Vietjet បាន​ផ្តើមជើងហោះហើរ​អន្តរជាតិធម្មតាឡើងវិញ​ដោយ​ត​ភ្ជាប់ជើង​ហោះហើរសំខាន់ៗពីប្រទេស​វៀតណាមទៅកាន់ទីក្រុង​បាង​កក ​តូក្យូ សេអ៊ូល និង​តៃប៉ិ ។ល។ ដោយ​ចាប់​ផ្តើម​តាំងពីថ្ងៃទី ​២ ខែមេសា ឆ្នាំ​២០២១​ មកម្លេះ។ ជា​ពិសេស​នោះ ជើង​ហោះ​ហើរ​ពី​ទីក្រុង​ហូជីមិញ​ទៅកាន់ទីក្រុង​បាងកក គ្រោង​នឹង​ចាប់​ផ្តើម​ហោះ​ហើរ​រៀងរាល់​ថ្ងៃ​សុក្រ។ ជើង​ហោះហើរ​ពី​ទីក្រុងហាណូយទៅ កាន់ទីក្រុង​សេអ៊ូល (ព្រលាន​យន្តហោះ​អន្តរជាតិ​អ៊ីនជុន) គ្រោង​នឹង​ចាកចេញ​នៅថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​២០២១។ ជើង​ហោហើរ​ពីទីក្រុង​ហាណូយ​ទៅ​កាន់ទីក្រុង​តូក្យូ  (ព្រលាន​យន្តហោះ​អន្តរជាតិ​ណារីតា) គ្រោង​នឹង​ហោះហើរ​នៅ​ថ្ងៃទី​៦, ៧, ១០, ១១,​ ១២, ១៣, ១៤, ១៩, ២០, ២៣, ២៦, ២៩, ៣០ ខែ​មេសា ឆ្នាំ​២០២១។ សេវា​ហោះហើរ​ពី​ទីក្រុង​ហាណូយ​ទៅ​កាន់ទីក្រុង​តៃប៉ិ គ្រោង​នឹង​ហោះហើរ​ចាប់ពីថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២១។ ព័ត៌មាន​ជាក់​លាក់​អំពីកាល​វិភាគ​ជើង​ហោះហើរ និង​ការ​កក់​សំបុត្រ​ អាច​រក​បាន​នៅលើគេហទំព័រលក់​ផ្លូវការ​របស់ក្រុមហ៊ុន Vietjet គឺ​នៅ​លើគេហទំព័រ www.vietjetair.com កម្មវិធីលើទូរស័ព្ទ​ចល័ត​ (App) Vietjet Air ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រុមហ៊ុន https://www.facebook.com/vietjetvietnam (ផ្នែក​ «កក់សំបុត្រ») ការិយាល័យ​លក់​សំបុត្រ និង​ភ្នាក់ងារ​ផ្លូវការ។សេវា​ហោះហើរ​ទាំង​អស់​ពី​ប្រទេស​វៀតណាម នឹង​សម្រាប់​តែ​អ្នក​ដំណើរ​ដែល ​ឆ្លើយ​តប​ទៅនឹង​បទប្បញ្ញត្តិ​អន្តប្រវេសន៍របស់​​ប្រទេសនិង​ដែនដី​ដែល ​ធ្វើ​ដំណើរ​ទៅ​​​ប៉ុណ្ណោះ។ អ្នក​ធ្វើដំណើរ​ជា​ធម្មតា​គឺជា​ប្រជាជនវៀតណាម​ដែល​សិក្សា ធ្វើការ ឬ​ទៅ​សួរសុខទុក្ខ​សាច់​ញតិនៅក្រៅ​ប្រទេស និង/ឬ​ជនបរទេស​ដែល​វិល​ត្រលប់​ទៅកាន់​ផ្ទះ​របស់​ពួកគេ​វិញ​ពី​ប្រទេស​​វៀតណាម។ អ្នក​ដំណើរ​គួរមានភាព​សកម្ម​ក្នុងការ​ស្វែង​រក​ព័ត៌មាន​លម្អិត​នៅ​តាមស្ថានទូត និង​ទីភ្នាក់ងារ​ការទូត​នានា​របស់​ប្រទេស​ដែល​ពាក់​ព័ន្ធ ដើម្បី​បំពេញ​នីតិវិធី និងឯកសារ​​ដែល​តម្រូវ ដើម្បី​ធ្វើ​ឱ្យ​ដំណើរការអន្តោប្រវេសន៍​កាន់តែឆាប់​​រហ័ស និង​កាន់​តែ​មាន​ប្រសិទ្ធភាព​នៅពេល​ធ្វើដំណើរ​ទៅ​ដល់។ ជើង​ហោះហើរ​ដែល​ដឹក​ជញ្ជូន​អ្នកដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម នឹង​បន្ត​អនុលោម​តាម​​​បទប្បញ្ញត្តិ​បច្ចុប្បន្ន​របស់​រដ្ឋាភិបាល​វៀតណាម ដោយ​ចត​យន្តហោះ​ទីតាំង​ដែល​ត្រូវ​បាន​​បែង​​ចែង​ដោយ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ និង​ក្រសួង​ការបរទេស​របស់​វៀតណាម។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet តែងតែ​មានវិធានការ​បង្ការ​ជាមុន​ក្នុង​ផែនការ​បង្ការ​ការ​រាត​ត្បាត​ជំងឺ​ទាំង​អស់ ហើយ​ក្រុមហ៊ុន​ត្រូវបានទទួលស្គាល់​ជាមួយ​នឹង​ការ​ផ្តល់ជូន​ចំណាត់​ថ្នាក់​​ផ្កាយ៧ ដែលជា​​ចំណាត់​ថ្នាក់​​ខ្ពស់​បំផុតក្នុង​ពិភពលោក​សម្រាប់​ការ​អនុលោម​តាម​វិធាន​ការ​បង្ការ​ជំងឺ​កូវីដ-១៩ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍​លំដាប់ពិភពលោក។ ជើង​ហោះហើរ​ទាំង​អស់​របស់​ក្រុមហ៊ុន VietJet ត្រូវបានធានា​ថា​បានអនុលោម​តាម​បទប្បញ្ញត្តិ​សុវត្ថិភាព​ខ្ពស់​បំផុត​​របស់​សមាគម​ដឹកជញ្ជូន​ផ្លូវ​អាកាស​អន្តរជាតិ (IATA) អង្គការ​សុខភាព​ពិភពលោក (WHO) និង​ក្រសួង​សុខាភិបាល។ល។ក្នុង​នាមជា​សមាជិករបស់​សមាគម IATA ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ក៏​បាន​សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម និង​អាជ្ញាធរ​អន្តរជាតិ​ផងដែរ​ ដើម្បី​អនុវត្ត​លិខិត​ធ្វើ​ដំណើរ IATA ឬ “លិខិត​ឆ្លង​ដែន​ថ្នាំបង្ការ” ដើម្បីធានា​សុវត្ថិភាព​សម្រាប់អ្នក​ដំណើរ​ ខណៈ​ដែល​គ្រប់​គ្រង​ការ​រាត​ត្បាត​ជំងឺ​​ប្រកប​ដោយ​ប្រសិទ្ធភាព​ ដោយ​ធ្វើ​ឱ្យ​នីតិវិធី​ធ្វើ​ដំណើរ​មានលក្ខណៈ​ងាយ​ស្រួល និង​ត្រៀម​ខ្លួន​សម្រាប់​ការធ្វើ​ដំណើរ​ធម្មតា​ឡើង​វិញក្នុង​ពេល​ឆាប់ៗ​នេះ៕ 

ក្រុមហ៊ុនអាកាសចរណ៍ Vietjet មិន​ត្រឹម​តែ​ធ្វើបដិវត្តន៍​ឧស្សាហកម្ម​អាកាសចរណ៍ក្នុង​ប្រទេស​​វៀតណាម​ប៉ុណ្ណោះទេ ថែមទាំង​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ឈាន​មុខ​គេ​មួយ​នៅ​ក្នុង​តំបន់ និង​នៅជុំវិញ​ពិភពលោក​ផង​ដែរ។ ដោយផ្តោត​លើ​លទ្ធភាព​គ្រប់គ្រង​ថ្លៃ​ដើម ប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​លទ្ធផល ក្រុមហ៊ុន Vietjet ផ្តល់ជូន​ឱកាស​ហោះ​ហើរ​​ជាមួយ​នឹងការ​កាត់​បន្ថយ​ចំណាយ​និង​ប្រកបដោយ​ភាពបត់​បែន ព្រម​ទាំង​សេវា​ចម្រុះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​អតិថិជន។ ក្រុមហ៊ុន Vietjet គឺជា​សមាជិក​របស់​សមាគម​ដឹកជញ្ជូន​ផ្លូវ​អាកាស​អន្តរជាតិ (IATA) និង​ទទួល​បាន​វិញ្ញាប័ណ្ណបត្រ​សវនកម្ម​សុវត្ថិភាព​ប្រតិបត្តិការ IATA (IOSA)។ ក្នុងនាមជា​​ក្រុម​ហ៊ុន​អាកាសចរណ៍​ឯកជនធំបំផុត​របស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍​មួយ​នេះ​ទទួល​បាន​ចំណាត់​ថ្នាក់​​ខ្ពស់​បំផុត​ទាក់ទង​នឹង​សុវត្ថិភាព ពោល​គឺ​ចំណត់​ថ្នាក់​ផ្កាយ ៧ ក្នុង​ឆ្នាំ​​២០១៨ និង​ ២០១៩ ដែល​ផ្តល់​ដោយ​គេហទំព័រ airlineratings.com ដែលជា​គេហទំព័រ​ផ្តល់​ចំណាត់​​ថ្នាក់​សុវត្ថិភាព និង​ផលិតផល​របស់​ពិភពលោក។ ក្រុមហ៊ុន​ក៏​បានជាប់ឈ្មោះ​ថាជា​ក្រុមហ៊ុនអាកាសចរណ៍​ល្អ​បំផុត​មួយ​ក្នុងចំណោម​ក្រុមហ៊ុនអាកាសចរណ៍​ល្អ​បំផុត​ចំនួន៥០​ក្រុមហ៊ុន​​ក្នុង​ពិភពលោកផង​ដែរ ទាក់ទង​នឹង​ហិរញ្ញវត្ថុ​ល្អ និង​ប្រតិបត្តិការ​ល្អ​ ដែល​ចំណាត់ថ្នាក់​នេះ​ត្រូវបាន​ផ្តល់ជូនដោយ Airfinance Journal ក្នុង​ឆ្នាំ​២០១៨ និង​ ២០១៩។ ក្រុមហ៊ុន​ ​ Vietjet  ក៏​ឈាប់​ឈ្មោះ​ថា​ជា​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​ល្អ​បំផុត (Best Low-Cost Carrier) ដែល​ផ្តល់​ដោយ​អង្គការ​ដ៏​ល្បី​ឈ្មោះ​នានា​ដូចជា Skytrax, CAPA, Airline Ratings និង​អង្គការ​ជាច្រើនផ្សេង​ទៀត៕

សម្រាប់​ព័ត៌មានបន្ថែម www.vietjetair.com

ទំនាក់ទំនង​ព័ត៌មាន៖

អ្នកនាង Kieu Duong (Amy)

អ៊ីមែល៖ kieuduong@vietjetair.com

ទូរស័ព្ទ​ដៃ៖ +84 932 775 066


ចែករំលែក៖