ព័ត៌មានទាន់ហេតុការណ៍៖

ស្កុតឡេននឹងប្រកួតជាមួយហុល្លង់ និងលុចសំបួនៅក្នុងការប្រកួតកម្តៅសាច់ដុំយូរ៉ូ២០២០

ចែករំលែក៖

មុនពេលក្រុមជម្រើសជាតិស្កុតឡេនជួបប្រកួតជាមួយក្រុមសាធារណរដ្ឋឆេក, អង់គ្លេស និងក្រូអាតក្នុងពូល D នៅយូរ៉ូ ២០២០ ក្រុមស្កុតឡេនក៏នឹងប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្រុមហុល្លង់ និងលុចសំបួដើម្បីត្រៀមសម្រាប់ការប្រកួតយូរ៉ូនៅរដូវក្តៅ។  លោក Steve Clarke នឹងនាំក្រុមរបស់គាត់ទៅប្រទេសព័រទុយហ្គាល់ដើម្បីជួបជាមួយក្រុមជម្រើសជាតិហុឡង់នៅថ្ងៃទី២ ខែមិថុនាបន្ទាប់មកទៅប្រទេសលុចសំបួនៅ៤ថ្ងៃក្រោយមក។  ស្កុតឡេនចាប់ផ្តើមបង្ហាញខ្លួនលើកដំបូងក្នុងវគ្គផ្តាច់ព្រ័ត្រដ៏ធំមួយចាប់តាំងពីឆ្នាំ១៩៩៨ ទល់នឹងសាធារណរដ្ឋឆេកនៅកីឡដ្ឋាន Hampden នៅថ្ងៃទី១៤ ខែមិថុនា។ ចំណែកក្រុមអង់គ្លេស និងក្រូអាស៊ីជាគូប្រជែងរបស់ពួកគេក្នុងពូលDនៃព្រឹត្តិការណ៍យូរ៉ូ ។  គ្រូបង្វឹក្រុមជម្រើសជាតិស្កុតឡេន លោក Steve Clarke បាននិយាយថា “លុចសំបួ និងហុល្លង់ផ្តល់ជូនយើងនូវការប្រកួតប្រជែងខុសគ្នាពីរដែលមានតម្លៃសម្រាប់យើងនៅមុនការប្រកួតក្នុងពូល D របស់យើង” ។  លោកបន្តថាព “ការប្រកួតនឹងផ្តល់នូវឱកាសមួយដើម្បីកសាងវឌ្ឍនភាពដែលធ្វើឱ្យយើងឈានដល់វគ្គផ្តាច់ព្រ័ត្រ និងទម្រង់លេងល្អមុនពេលអ្វីដែលយើងទាំងអស់គ្នាចង់ក្លាយជាការចងចាំដែលមិនអាចបំភ្លេចបាននៅក្នុងការប្រកួតដ៏ធំមួយនេះ”។  គួររំលឹកថា ក្រុមជម្រើសស្កុតឡេនបានជួបលុចសំបួចុងក្រោយក្នុងការប្រកួតមិត្តភាពកាលពីឆ្នាំ២០១២ ដោយកីឡាករ Jordan Rhodes រកបាន២គ្រាប់ក្នុងជ័យជម្នះ ២-១ នៅក្រៅទឹកដី។ ចំណែកការជួបគ្នាថ្មីៗនេះជាមួយហុល្លង់បានកើតធ្វើនៅឆ្នាំ២០១៧ ដោយក្រុមហុល្លង់បានឈ្នះ ១-០ ក្នុងការប្រកួតមិត្តភាពនៅកីឡដ្ឋាន Pittodrie ៕ ដោយ ៖ ភារៈ

រូបថត ៖ BBC Sport


ចែករំលែក៖