ចាប់ពីថ្ងៃទី ២៤ ខែមីនាដល់ថ្ងៃទី ៧ ខែមេសាឆ្នាំ ២០២១ នៅទីក្រុងហាណូយរដ្ឋសភាវៀតណាមនីតិកាលទី ១៤ បានបើកសម័យប្រជុំលើកទី ១១របស់ខ្លួន។ ក្នុងនោះរដ្ឋសភានឹងចំណាយពេលប្រមាណ ៧ ថ្ងៃដើម្បីត្រួតពិនិត្យ វាយតម្លៃ និងសម្រេចជ្រើសរើសមន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិ និងសភា។ នេះគឺជាកិច្ចប្រជុំចុងក្រោយនៃអាណត្តិ ដោយមានរបៀបវារៈសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់វៀតណាមក្នុងអាណត្តិថ្មី។
នៅក្នុងកិច្ចប្រជុំនេះ មានមុខតំណែងដឹកនាំសំខាន់ៗចំនួណ២៥ នឹងត្រូវបានបោះឆ្នោតជ្រើសរើសឬអនុម័តដោយរដ្ឋសភាវៀតណាម ក្នុងនោះរួមទាំងប្រធានរដ្ឋសភា ប្រធានាធិបតី នាយករដ្ឋមន្រ្តី និង ឧបនាយករដ្ឋមន្ត្រីសមាជិករដ្ឋាភិបាល។ អនុប្រធានខ្លះនៃរដ្ឋសភានិងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា…។
នាព្រឹកថ្ងៃទី ៣១ ខែមីនារដ្ឋសភាវៀតណាមបានអនុម័តការតែងតាំងលោក វឿង ឌីនហវេ ( Vuong Dinh Hue) លេខាធិការគណៈកម្មាធិការបក្សហាណូយ ធ្វើជាប្រធានរដ្ឋសភា។ រដ្ឋសភាក៏បានជ្រើសរើសអនុប្រធានចំនួន ៣ រូបផង ដែរគឺលោក Tran Thanh Man , Nguyen Khac Dinhនិង Nguyen Duc Hai ។
នៅថ្ងៃទី ៥ ខែមេសា សមាជិករដ្ឋសភាបានបោះឆ្នោតដោយសម្ងាត់ដើម្បីជ្រើសរើសប្រធាន រដ្ឋ។ អតីតនាយករដ្ឋមន្ត្រីង្វៀន ស្វឹនភុក ត្រូវបានជ្រើសរើសឱ្យធ្វើជាប្រធានាធិបតីវៀតណាមសម្រាប់អាណត្តិ ២០២១ – ២០២៦ ។ លោកផាម មីញជីញ អតីតប្រធានគណៈកម្មាធិការរៀបចំមជ្ឈិមត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសវៀតណាម។
នៅថ្ងៃចុងក្រោយនៃសម័យប្រជុំរដ្ឋសភាបានបន្ត រំសាយតំណែងនិងជ្រើសរើសអនុប្រធានថ្មីសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាប្រធានគណៈកម្មាធិការមួយចំនួននៃរដ្ឋសភា អគ្គលេខាធិការរដ្ឋសភាសវនកម្មរដ្ឋទូទៅ។ ទន្ទឹមនឹងនេះដែរបានអនុម័តដកតំណែងឧបនាយករដ្ឋមន្ត្រីចាស់ហើយតែងតាំងឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីមួយចំនួន និងសមាជិកដទៃទៀតរបស់រដ្ឋាភិបាល។
ក្រោយពេល លោក Nguyen Xuan Phuc និង លោក Pham Minh Chinh ត្រូវបានតែងតាំងជាប្រធានាធិបតីនិងាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន ជាមេដឹកនាំដំបូងគេបង្អស់ ដែលបាន ផ្ញើលិខិត ក៏ដូចជាទូរស័ព្ទ ជូនពរ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីថ្មីវៀតណាម ។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ធំធេងដែលប្រទេសវៀតណាម ទទួលបាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការជឿទុកចិត្តក្រោមការដឹកនាំរបស់លោកប្រធានាធិបតីង្វៀនស្វឹនភុកនិងនាយករដ្ឋមន្រ្តីផាមមីញជិញ ប្រទេសវៀតណាមនឹងបន្តទទួលបានសមិទ្ធិផលជាច្រើនទៀតក្នុងការផ្លាសប្តូរថ្មីនិងការអភិវឌ្ឍប្រទេសជាតិ។
ប្រធានាធិបតី លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីលោកPham Minh Chinh បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុនសែន ដោយបញ្ជាក់ពីបំណងចង់ធ្វើការយ៉ាងជិតស្និទ្ធជាមួយ សម្តេច ហ៊ុនសែន នាពេលខាងមុខដើម្បីនាំមកនូវទំនាក់ទំនងប្រទេសជិតខាងល្អ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ។ រដ្ឋាភិបាលនៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជាបន្តអភិវឌ្ឍន៍ឥតឈប់ឈរនិងប្រកបដោយប្រសិទ្ធភាព។ លោកនាយករដ្ឋមន្រ្តី ផាម មីញជិញ ជឿជាក់ថារដ្ឋាភិបាលនិងប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច ហ៊ុនសែន នឹងយកឈ្នះកូវីដ១៩ ក្នុងពេលឆាប់ៗខាងមុខ និងបន្តទទួលបានសមិទ្ធិផលថ្មីៗជាច្រើនទៀត។ ឯកភាពចាត់តាំងរដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសទាំងពីរផ្លាស់ប្តូរបទពិសោធន៍ស្តីពីការការពារការរាតត្បាត។ ភាគីទាំងពីរក៏បានសន្យាថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នានៅក្នុងវេទិកាអន្តរជាតិនិងក្នុងតំបន់ដើម្បីរក្សាសាមគ្គីភាពនិងលើកកម្ពស់តួនាទីស្នូលរបស់អាស៊ាន។
សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមមានការរីកចម្រើនយ៉ាងឆាប់រហ័ស
វៀតណាមជាប្រទេសមួយដែលបានដំណើរការកែលម្អនិងធ្វើសមាហរណកម្មអន្តរជាតិ ជាមួយនឹងឧករណ៍ផលិតកម្មដែលហួសសម័យ ។ ប៉ុន្តែក្រោយរយៈពេលជាង ៣៥ ឆ្នាំនៃ ការផ្លាស់ប្តូរថ្មី ប្រទេសវៀតណាម បានឆ្លងផុតដំណាក់កាលនៃការអភិវឌ្ឍយឺតយ៉ាវ ក្លាយជាប្រទេសកំពុងអភិវឌ្ឍ មានប្រាក់ចំណូលមធ្យម និងសេដ្ឋកិច្ចទីផ្សារ ដែលមានភាពស្វាហាប់សកម្ម ។ ក្នុងអំឡុងពេលផ្លាស់ប្តូរពីសេដ្ឋកិច្ចហួសម័យទៅ ទៅជាសេដ្ឋកិច្ចទីផ្សារទំនើប វៀតណាមបានឈានដល់ចំណុចរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងតំបន់និងពិភពលោកជាមួយនឹងសមិទ្ធិផលគួរឱ្យកត់សម្គាល់ជាច្រើន។
បន្ទាប់ពីរយៈពេលដំបូងនៃការផ្លាសប្តូរថ្មី (១៩៨៦-១៩៩០) អត្រាកំណើនផលិតផលក្នុងស្រុកGDPសរុបប្រចាំឆ្នាំមានត្រឹមតែ ៤,៤% ប៉ុណ្ណោះ។ ក្នុងដំណាក់កាលពី ១៩៩៦-២០០០ អត្រាកំណើនផលិតផលក្នុងស្រុកសរុបរបស់វៀតណាមបន្តកើនឡើងឈានដល់ ៧% ។ ពីដើមអាណត្តិសភានីតិកាលទី ១២ (ឆ្នាំ ២០១៦) រហូតមកដល់ពេលនេះដោយមានការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់និងការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលវៀតណាម បានផ្លាស់ប្តូរថ្មីនូវគំរូកំណើនរបស់ខ្លួនបន្តិចម្តង ៗ ការកែលម្អគុណភាពកំណើនអត្រា កំណើនផលិតផលក្នុងស្រុកសរុប អត្រាមធ្យមសម្រាប់ឆ្នាំ ២០១៦-២០១៩ មាន ៦,៨% ។ គិតក្នុងរយៈពេលពី ២០១១ – ២០២០ កំណើនGDP សរុបស់វៀតណាមមានប្រមាណ ៥,៩% ក្នុងមួយឆ្នាំៗ ក្លាយជាក្រុមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងតំបន់និងលើពិភពលោក។
បើទោះបីនៅឆ្នាំ ២០២០ សេដ្ឋកិច្ចត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃ Covid-19 ប៉ុន្តែសេដ្ឋកិច្ចនៅតែកើនឡើង ២,៩១% ស្មើនឹង ២៦៨,៤ ពាន់លានដុល្លារអាមេរិក។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់បានកើនឡើងពី ១,៣៣១ ដុល្លារក្នុងឆ្នាំ ២០១០ ដល់ប្រមាណ ២.៧៥០ ដុល្លារក្នុងឆ្នាំ ២០២០ ។ បច្ចុប្បន្ននេះប្រទេសវៀតណាមគឺជាប្រទេសកម្រមួយដែលមានកំណើនវិជ្ជមាននៅក្នុងតំបន់និងនៅលើពិភពលោកក្នុងឆ្នាំ ២០២០ ។ ការនាំចេញនិងនាំចូលត្រូវបានវាយតម្លៃថាជាចំណុចលេចថ្លោរបស់វៀតណាម។ ការប៉ាន់ប្រមាណចំណូលសរុបក្នុងឆ្នាំ ២០២០ មានចំនួន ៥៤៣,៩ ពាន់លានដុល្លារកើនឡើង ៥,១% ធៀបនឹងឆ្នាំមុន។ ក្នុងនោះការនាំចេញទំនិញសម្រេចបាន ២៨១,៥ ពាន់លានដុល្លារកើនឡើង ៦,៥% និងនាំចូល ២៦២,៤ ពាន់លានដុល្លារ កើនឡើង ៣,៦% ។ ជញ្ជីងពាណិជ្ជកម្មនៃទំនិញត្រូវបានប៉ាន់ប្រមាណថាមានអតិរេកពាណិជ្ជកម្មចំនួន ១៩,១ ពាន់លានដុល្លារអាមេរិក ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។
ម៉ាក្រូត្រូវសេដ្ឋកិច្ចបានរក្សាស្ថេរភាព ទីផ្សារដំណើរការទៅយ៉ាងរលូនបង្កល្ខណៈងាយស្រួល សម្រាប់ប្រជាជននិងសហគ្រាស ផ្តោតលើផលិតកម្មនិងអាជីវកម្ម។ អត្រាអតិផរណាត្រូវបានគ្រប់គ្រង មានកម្រិតប្រមាណ ៤% ក្នុងអំឡុងឆ្នាំ ២០១៦ – ២០២០។ ទីផ្សារមូលធនរូបិយវត្តុអន្តរជាតិចរាចរយ៉ាងរលូននិងមានស្ថេរភាព។ កំណើនឥណទានល្អ ដែលជាបណ្តាញដើមទុនដ៏សំខាន់នៃសេដ្ឋកិច្ចចំពោះសកម្មភាពផលិតកម្មនិងអាជីវកម្ម។ ទីផ្សាររូបិយប័ណ្ណបរទេសត្រូវបានគ្រប់គ្រងប្រកបដោយភាពបត់បែន ស្ថានភាព ដុល្លាររូបនីយកម្ម មានការថយចុះក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក មូលនិធិរក្សាប្រាក់បរទេសបានកើនឡើង (ប្រហែល ១០០ ពាន់លានដុល្លារ) ទំនុកចិត្តរបស់ប្រជាជនទៅលើរូបិយប័ណ្ណក្នុងស្រុក ត្រូវបានពង្រឹងយ៉ាងរឹងមាំ។
លើសពីនេះទៀតវៀតណាមបានពង្រឹងភាពធន់របស់ខ្លួន ដើម្បីទប់ទល់ជាមួយ វិបត្តិសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក។ ជាមួយនឹងស្មារតីថាវៀតណាមជាមិត្តនិងជាដៃគូដល់បណ្តាប្រទេសទាំងអស់លើពិភពលោកវៀតណាមបានកត់សម្គាល់នូវព្រឹត្តិការណ៍សំខាន់ដំបូងបង្អស់ក្នុងរយៈពេលនៃការបើកទ្វារសេដ្ឋកិច្ចនិងធ្វើសមាហរណកម្ម សេដ្ឋកិច្ច ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO នៅឆ្នាំ២០០៧ ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកទីផ្សារនាំចេញបានពង្រីកទិសដៅទិសដៅ ចម្រុះ និង ពហុភាគី។ ប្រទេសវៀតណាមបាននាំចេញទំនិញទៅកាន់ប្រទេសនិងដែនដីជាង ២០០ និងបន្តទៅកាន់ប្រទេសអភីវឌ្ឍ។ បច្ចុប្បន្នប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១០ ដែលបើកទីផ្សារធំបំផុតនៅលើពិភពលោកជាមួយនឹងសមាមាត្រនាំចេញ – នាំចូល / ផលិតផលក្នុងស្រុកសរុបGDPកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ (ពី ១៣៦% ក្នុងឆ្នាំ ២០១០ ដល់ប្រមាណ ២០០% ក្នុងឆ្នាំ ២០១៩) ។ ការមានទំនាក់ទំនង FTA ជាមួយប្រទេសសេដ្ឋកិច្ចធំនិងអភិវឌ្ឍន៍នៅក្នុងតំបន់ភូមិសាស្ត្រផ្សេងគ្នាបានជួយវៀតណាមបង្កើនទំនាក់ទំនងសេដ្ឋកិច្ចខាងក្រៅនិងមានរចនាសម្ព័ន្ធទីផ្សារសមស្រប មិនពឹងផ្អែកលើតំបន់តែមួយ ឬទទីផ្សារមិនមានការប្រាកក។
នៅដើមសតវត្សរ៍ទី ២១ បរិបទសេដ្ឋកិច្ច – នយោបាយ – សង្គមអន្តរជាតិបានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន ឆាប់រហ័ស មិនស្ថិតស្ថេរ និងទំនាក់ទំនងកាន់តែស្មុគស្មាញ មិនច្បាស់លាស់។ ស្ថានភាពជំងឺរាតត្បាត កូវីដ១៩ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរកើតឡើងក្នុងឆ្នាំ ២០២០ ធ្វើឲ្យស្ថានភាព កាន់តែអាក្រក់។ ដោយស្ថានភាព មិនប្រាកដបែបនេះ ដើម្បីដំណើរការសេដ្ឋកិច្ចបានល្អ បក្សនិងរដ្ឋវៀតណាមបានកំណត់នូវភាពចាំបាច់នៃយន្តការប្រសើរជាងមុន ដើម្បីបង្កើនភាពធន់ទប់ទល់នឹងរឿងអាក្រក់ ជួយសម្រួលដល់ការចែករំលែកនូវផលវិបាកនៃ សេដ្ឋកិច្ច។ រាល់ពេលប្រឈមនឹងបញ្ហាគឺនៅពេលដែលសេដ្ឋកិច្ចវៀតណាមទទួលបានមេរៀនដោយខ្លួនឯង សាកល្បងគោលនយោបាយនិងជីវភាពរស់នៅ រវាងទ្រឹស្តីនិងការអនុវត្ត ដើម្បីទទួលបានបទពិសោធ ក្នុងដំណាក់កាលបន្ទាប់។
វៀតណាមពង្រីកទំនាក់ទំនងការបរទេសយ៉ាងទូលំទូលាយ
បច្ចុប្បន្នប្រទេសវៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៨៩ ក្នុងចំណោម ១៩៣ ប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ។ បង្កើតក្របខ័ណ្ឌទំនាក់ទំនងស្ថិរភាព យូរអង្វែងជាមួយដៃគូយុទ្ធសាស្ត្រ ចំនួន ៣០ប្រទេស ដោយបង្កើតជាមូលដ្ឋានរឹងមាំសម្រាប់វៀតណាមនិងបណ្តាប្រទេសដទៃទៀតបង្កើនកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ប្រទេសនីមួយៗនិងដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់និងជុំវិញពិភពលោក។ នាពេលថ្មីៗ ប្រទេសវៀតណាមបានរៀបចំមហាសន្និបាទបក្សកុម្មុយនិស្តលើកទី ១៣ ដោយជោគជ័យនិងបានស្នើភ្ជាប់ទំនាក់ទំនងបរទេសក្នុងអាណត្តិបន្ទាប់។ របាយការណ៍នយោបាយថ្មីរបស់បក្សកុម្មុយនិស្តវៀតណាមបង្ហាញថានយោបាយការបរទេសនៃមហាសន្និបាទលើកទី ១២ នៃប្រទេសវៀតណាមមិនបានផ្លាស់ប្តូរ ជាការបន្តមរតកពីមហាសន្និបាទលើកទី ៦ និង ទី ៧ ។
គោលនយោបាយ ការបរទេសរបស់វៀតណាមនៅតែបន្តមានដូចជា៖ ជំរុញការទូតទ្វេភាគីនិងបង្កើនកម្រិតការទូតពហុភាគី។ ចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់តួនាទីរបស់វៀតណាមក្នុងយន្តការពហុភាគីជាពិសេសតំបន់អាស៊ាន អង្គការសហប្រជាជាតិ APEC កិច្ចសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គនិងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ ជាពិសេសផ្តោតសំខាន់ទៅលើការអភិវឌ្ឍទំនាក់ទំនងបែបប្រពៃណីមិត្តភាពនិងសហប្រតិបត្តិការជាមួយប្រទេសជិតខាង។ រួមគ្នាជាមួយបណ្តាប្រទេសអាស៊ានកសាងសាមគ្គីភាពសហគមន៍រឹងមាំនិងរក្សាតួនាទីស្នូលរបស់អាស៊ានក្នុងរចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់។ ជំរុញនិងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយដៃគូជាពិសេសដៃគូយុទ្ធសាស្ត្រដៃគូគ្រប់ជ្រុងជ្រោយនិងដៃគូសំខាន់ៗដទៃទៀតបង្កើតបានជាផលប្រយោជន៍ចម្រុះនិងបង្កើនភាពជឿជាក់។ ចូលរួមយ៉ាងសកម្ម ក្នុងយន្តការការពារជាតិពហុភាគីនិងសន្តិសុខស្របតាមចក្ខុវិស័យការពារជាតិថ្មី។ បន្តជំរុញការដោះស្រាយបញ្ហាសន្តិសុខនិងអាកាសចរណ៍លើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។ ចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ តួនាទីរបស់វៀតណាមក្នុងការកសាងនិងកែលម្អស្ថាប័នពហុភាគី សណ្តាប់ធ្នាប់សេដ្ឋកិច្ចនយោបាយអន្តរជាតិអនុវត្តយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តអន្តរជាតិនិងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
ការអនុវត្តគោលនយោបាយការបរទេសត្រូវបានកំណត់ដោយផ្អែកលើសមូលដ្ឋានគ្រឹះចំនួន ៣ រួមមានកិច្ចការបរទេសរបស់បក្ស ការទូតរដ្ឋនិងការទូតរបស់ប្រជាជន។ បើយើងឃើញថាការទូតរបស់វៀតណាមជារណសិរ្សរួបរួមយើងអាចបន្ថែមការទូតប្រភេទផ្សេងទៀតដូចជាការទូតនយោបាយ ការទូតការពារជាតិ ការទូតសភា ការទូតវប្បធម៌ និងការទូតពាណិជ្ជកម្មជាក់ស្តែង។ បើទោះបីមានការទូតផ្សេងគ្នា ប៉ុនត្តែគឺស្ថិតនៅក្រោមការដឹកនាំនិងចង្អុលទិសដៅផ្ទាល់របស់បក្ស៕ដោយ៖ ធីរីណា