រាជធានីភ្នំពេញ៖ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ – អតិថិជនរបស់ក្រុមហ៊ុន ស្មាត អាស្យាតា រាប់លាននាក់ បាននិងកំពុងរីករាយកំសាន្ដលេងល្បែងប្រជាប្រិយខ្មែរ ដែលមានឈ្មោះថា «វាយក្អម by Smart» ដើម្បីអបអរសាទរ និងស្វាគមន៍ការមកដល់នៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។
ដោយសារការរីករាលដាលនៃវីរុសកូវីដក្នុងប្រទេសកម្ពុជាកំពុងកើនឡើង ក្រុមហ៊ុន៩ ស្មាត បានបង្កើតល្បែងប្រជាប្រិយខ្មែរ «វាយក្អម by Smart» តាមអនឡាញ ដើម្បីជម្រុញឲ្យអតិថិជនរបស់ខ្លួនចូលលេងកំសាន្តតាមអុិនធឺណិតហើយស្នាក់នៅផ្ទះអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ព្រមទាំងមានឱកាសឈ្នះរង្វាន់ច្រើនសន្ធឹកសន្ធាប់គ្រប់ការវាយក្អមរបស់ពួកគេ ដែលរង្វាន់រួមមាន Apple Watch Smart TV ម៉ាស៊ីនបោកខោអាវ ទូរស័ព្ទ ក៏ដូចជារង្វាន់ជាច្រើនផ្សេងទៀត។
អតិថិជនស្មាតដែលប្រើសេវាបង់ប្រាក់មុន (Pre-paid) អាចចូលលេង «វាយក្អម by Smart» ដោយទទួលបានការវាយក្អមចំនួន ១ ដងដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃ បានតាមរយៈកម្មវិធីទូរស័ព្ទ SmartNas ដែលអាចទាញយកដោយឥតគិតថ្លៃបានពី App Store និង Google Play។ រាល់ការបញ្ចូលទឹកប្រាក់ចាប់ពី ៥០០០៛ រៀលឡើងទៅ អតិថិជន Smart នឹងទទួលបានការវាយក្អម ១ ដងដោយឥតគិតថ្លៃផងដែរ។ ប្រសិនបើអតិថិជនចង់ធ្វើការវាយច្រើនដង ពួកគេក៏អាចទិញការវាយក្អមចំនួន ៣ ដងដែល មានតម្លៃ ១០សេន និង ៥ ដងបន្ថែម មានតម្លៃ ១៥ សេន។
លោកស្រី ស្បើង សុផល ដែលជាពលរដ្ឋរស់នៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ បានឈ្នះរង្វាន់ Smart TV ដោយសារកូនប្រុសរបស់គាត់បានលេងហ្គេម «វាយក្អម» នេះ។
លោកស្រី សុផល បានឲ្យដឹងថា៖ «ដំបូងខ្ញុំអត់ជឿងថាអាចឈ្នះទូរទស្សន៍ ពិតប្រាកដទេ ដល់ពេលទៅបើករង្វាន់នៅ Smart គេក៏អោយទូរទស្សន៍ ពេលនឹងក៏ចាប់ផ្ដើមសប្បាយចិត្ត។ កូនប្រុសខ្ញុំជាអ្នកលេងហ្គេម «វាយក្អម by Smart» លេងថ្ងៃទី ១ អត់ឈ្នះរង្វាន់ធំទេ ទាល់តែលេងថ្ងៃទី ២ ទើបឈ្នះបានទូរទស្សន៍។»
ពលរដ្ឋដែលរស់នៅកោះឧកញ្ញ៉ាតី លោក ផាត មន្នី បានចូលលេងហ្គេម «វាយក្អម by Smart» តាមកម្មវិធីទូរស័ព្ទដៃ SmartNas បានឈ្នះរង្វាន់ Apple Watch។ លោកបានប្រាប់ឲ្យដឹងថា៖ «ពេលខ្ញុំកំពុងលេងក៏ឈ្នះ ពេលនឹងខ្ញុំមានអារម្មណ៍ភ័យអរៗ បន្ទាប់មក ខ្ញុំក៏ទៅបើក រង្វាន់នៅ Smart។ ខ្ញុំលេងច្រើនដង ហើយខ្ញុំលេងតាំងពីចេញដំបូងមកម្លេ៉ះ។»
សម្រាប់អតិថិជនដែលមិនទាន់មានឱកាសក្នុងការលេងហ្គេម អ្នកអាចទាញយកកម្មវិធី SmartNas ដោយឥតគិតថ្លៃដើម្បីលេងហ្គេមកំសាន្ដនេះ។ កម្មវិធី SmartNas អនុញ្ញាតឲ្យអ្នកត្រួតពិនិត្យលើគម្រោងដែលអ្នកកំពុងប្រើប្រាស់ ពិនិត្យគណនីនិងបញ្ចូលទឹកប្រាក់ ភ្ជាប់សេវាកម្មនានា ព័ត៌មានពីការប្រូម៉ូសិនមុនគេ និងអត្ថប្រយោជន៍ជាច្រើនផ្សែងទៀត។
អតិថិជនក៏អាចបញ្ចូលលុយទៅលេខទូរស័ព្ទដែលបានភ្ជាប់ជាមួយនឹងគណនី Smart@ Home ហើយទទួលបានការវាយក្អមចំនួន ១ ដង រៀងរាល់ការបញ្ចូលលុយម្តង ៥ ដុល្លារ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ស្មាតតែងតែខិតខំបង្កើតកម្មវិធីកំសាន្ដជាច្រើន រួមមានការបង្កើមល្បែងប្រជាប្រិយបែបឌីជីថលដំបូងគេក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការអភិវឌ្ឍនៃកម្មវិធីហ្គេមក្នុងស្រុក ដូចជា ហ្គេម អំុទូក by Smart និង វាយក្អម by Smart ជាដើម។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនស្មាត តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។ ក្រុមហ៊ុនSmart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយHD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុនFacebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា PiPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។ ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
លោក គាំ ទីវា
ទូរស័ព្ទ៖+855 10 202 271
អុីម៉ែល៖koam.tivea@smart.com.kh / Email:koam.tivea@smart.com.kh