ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យជំនាញសហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣ចុះយកនារីម្នាក់ស្នាក់នៅហាងមាតុភូមិក្រោយរកឃេីញវិជ្ជមានកូវីដ-១៩និង៣នាក់ទៀតកំពុងធ្វេីសំណាក

ចែករំលែក៖

ភ្នំពេញ​៖​ នារីម្នាក់ជាអាជីវករលក់ដូរក្នុងផ្សារអូរឫស្សី ហេីយបានមកស្នាក់នៅក្នុងភោជនីយដ្ឋានមាតុភូមិត្រូវបានក្រុមគ្រូពេទ្យជំនាញរកឃេីញវិជ្ជមានជំងឺកូវីដ-១៩​ ទេីបក្រុមគ្រូពេទ្យជំនាញសហការជាមួយអាជ្ញាធរចុះមកទទួលយកទៅព្យាបាលកាលពីព្រឹកថ្ងៃទី៨​ ខែមេសា​ ឆ្នាំ២០២១​ នៅភោជនីយដ្ឋានមាតុភូមិ​ ក្នុងភូមិព្រៃព្រីងត្បូង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​  កាលពីព្រឹកថ្ងៃទី០៨ខែមេសា​ ឆ្នាំ២០២១​។  ចំណែកមនុស្សចំនួន៣នាក់ទៀតដែលស្នាក់នៅជាមួយគ្នាត្រូវបានគ្រូពេទ្យយកសំណាកនិងឱ្យធ្វេីចត្តាឡីស័កបន្ត​ ។ 

  លោកសុទ្ធ​ សុជាតិ​ ចៅសង្កាត់រងចោមចៅទី៣​ បានឱ្យដឹងថា​  នារីដែលវិជ្ជមានកូវីដ​-១៩ខាងលេីឈ្មោះស៊ន​ ស្រីនិច​ អាយុ១៩ឆ្នាំ​ ជាអាជីវករលក់ដូរអីវ៉ាន់នៅតូបលេខ៣១៤​ នៅផ្សារអូរឫស្សី​ ហេីយគាត់បានមកស្នាក់នៅភោជនីយដ្ឋានមាតុភូមិ​ ដែលមានសមាជិកបីនាក់​ ដោយក្រុមគ្រូពេទ្យបានបញ្ជូនអ្នកវិជ្ជមានទៅព្យាបាលបន្តនៅមន្ទីរពេទ្យ​ និងបីនាក់ទៀតក្រុមគ្រូពេទ្យបានយកសំណាក​និងឱ្យធ្វេីចក្តាឡីស័ក​ នៅក្នុងភោជនីយដ្ឋាន​មាតុភូមិ​នៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌពោធិសែនជ័យ​ ​រាជធានីភ្នំពេញ។ 

   លោកសុទ្ធ​ សុជាតិ ចៅសង្កាត់រងចោមចៅទី៣​ បានផ្តាំផ្ញេីដល់បងប្អូនដែលធ្លាប់ប៉ះពាល់នារីខាងលេីសូមទៅធ្វេីសំណាកជាបន្ទាន់ដេីម្បីរកជំងឺកូវីដ-១៩​ និងសូមបងប្អូនចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល​ ទាំងអស់គ្នា៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖