ព័ត៌មានទាន់ហេតុការណ៍៖

សែលកាតបានប្រគល់ជូននូវទឹកប្រាក់ 850,000 ដុល្លារ ទៅកាន់សហគមន៍វិញក្នុងត្រីមាសដំបូងនៃឆ្នាំ 2021

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី ០៨ មេសា ២០២១ក្រុមហ៊ុនសែលកាត បានប្រគល់ជូនអតិថិជនដ៏ស្មោះស្ម័គ្រនូវទឹកប្រាក់សរុបចំនួន 850,000 ដុល្លារ នៅក្នុងកម្មវិធីប្រម៉ូសិនដ៏ពេញនិយមបំផុតមួយរបស់ខ្លួន ដែលត្រូវបានធ្វើឡើងពេញមួយត្រីមាសដំបូងនៃឆ្នាំ 2021។ ចំនួនទឹកប្រាក់ដែលបានផ្តល់ជូននៅក្នុងកម្មវិធីឈ្នះមួយម៉ឺនដុល្លាររៀងរាល់ថ្ងៃ រួមមាន 300,000 ដុល្លារក្នុងខែមករា 230,000 ដុល្លារក្នុងខែកុម្ភៈ និង 320,000 ដុល្លារទៀត នៅក្នុងខែមីនា។ ប្រាក់រង្វាន់លើកទឹកចិត្តនេះ ​ត្រូវបានប្រគល់ជូនដល់អតិថិជនមានសំណាងចំនួន 14នាក់ ដែលពួកគាត់មានទីលំនៅនៅតំបន់ផ្សេងៗគ្នាដូចជា រាជធានីភ្នំពេញ កំពង់ធំ ពោធិសាត់ ព្រះសីហនុ កំពង់ឆ្នាំង ព្រៃវែង រតនគីរីបាត់ដំបង កំពង់ចាម និងខេត្តកណ្ដាល។

ទឹកប្រាក់ដែលឈ្នះ មានចាប់ពី 10,000 ដុល្លារ រហូតទៅដល់ 90,000 ដុល្លារ ដែលទឹកប្រាក់ទាំងនេះ អាចនឹងប្រើប្រាស់ជាជំនួយផ្នែកហិរញ្ញវត្ថុដ៏ចាំបាច់នៅក្នុងគ្រួសារក្នុងអំឡុងស្ថានភាពដ៏ពិបាកក្នុងពេលបច្ចុប្បន្ននេះ។

នាថ្ងៃទី 21 ខែមីនា អ្នកស្រី ឡុច ចាន់ស៊ីណា ដែលជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានក្លាយជាអ្នកមានសំណាងចុងក្រោយ ដែលបានឈ្នះនូវទឹកប្រាក់ចំនួន 9 ម៉ឺនដុល្លារ។ គាត់បានឱ្យដឹងថា“ខ្ញុំពិតជាមិនជឿសោះនៅពេលដែលទទួលបានដំណឹងនេះ”។ ខ្ញុំបានឈ្នះទឹកប្រាក់ដែអាចជួយកែប្រែជីវិតបាននេះ នៅក្នុងអំឡុងស្ថានភាពដ៏ពិបាកតែម្តង។ ខ្ញុំពិតជា​សប្បាយចិត្តខ្លាំង​ណាស់។”

ក្នុងនោះផងដែរ នាដើមខែមីនាកន្លងទៅថ្មីៗនេះ អ្នកនាង វ៉ែន ធីរ៉ាត់ ដែលជាពលរដ្ឋរស់នៅក្នុងខេត្តភ្នំពេញ បានឈ្នះប្រាក់រង្វាន់ចំនួន 9 ម៉ឺនដុល្លារ។ គាត់បានថ្លែងឱ្យដឹងថាខ្ញុំពិតជាមានអារម្មណ៍រន្ធត់ខ្លាំងណាស់ព្រោះខ្ញុំមិនដែលនឹកស្មានថា ខ្លួនឯងអាចជាអ្នកឈ្នះបែបនេះសោះ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនសែលកាត នូវប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ វានឹងអាចជួយជាប្រយោជន៍បានយ៉ាងច្រើនដល់គ្រួសារខ្ញុំជាក់ជាមិនខាន

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានមានប្រសាសន៍ថា លោកមានក្តីសោមនស្សបំផុតដែលបានឃើញថវិការនេះ បានទៅដល់ដៃពលរដ្ឋ និងសហគមន៍ ដែលកំពុងត្រូវការវាសម្រាប់ទូទាត់ថ្លៃចំណាយនៅក្នុងផ្ទះ ចំណាយក្នុងអាជីវកម្ម ក៏ដូចជាការទូទាត់ចំណាយប្រចាំថ្ងៃផ្សេងៗទៀតផងដែរ

ចំពោះក្រុមហ៊ុនសែលកាត ពួកយើងតែងប្តេជ្ញាចិត្តក្នុងការជួយកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងតបស្នងជូនទៅកាន់សហគមន៍វិញជាពិសេសនៅពេលដែលពួកគេកំពុងមានតម្រូវការខ្លាំងបំផុតតែម្តង”។

កម្មវិធីឈ្នះមួយម៉ឺនដុល្លាររៀងរាល់ថ្ងៃរបស់សែលកាត គឺជាការផ្តល់ជូនពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។

ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ 10 ម៉ឺនដុល្លារឯណោះ

ដើម្បីមានឱកាសឈ្នះរង្វាន់ប្រចាំថ្ងៃ សូមតេ ឬផ្ញើសារ 10K” ទៅកាន់លេខ 8888 ហើយបន្ទាប់មកអ្នកនឹងទទួលលេខផ្សងសំណាង ដែលមាន6ខ្ទង់។ អ្នកឈ្នះ នឹងត្រូវបានប្រកាសជូនឱ្យដឹងជារៀងរាល់ថ្ងៃ នៅម៉ោង 7យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ CTN ហើយក៏ត្រូវបានចែករំលែកនៅលើប៉ុស្តិ៍យូធូបរបស់សែលកាតផងដែរ


ចែករំលែក៖