ព័ត៌មានទាន់ហេតុការណ៍៖

អតីតខ្សែបម្រើ De Rossi បានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យដោយឆ្លងជំងឺកូវីដ-១៩

ចែករំលែក៖

កីឡាករ Daniele De Rossi ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយរកឃើញថាឆ្លងជំងឺកូវីដ១៩ អតីតខ្សែបម្រើក្រុម Roma បច្ចុប្បន្នកំពុងធ្វើការជាបុគ្គលិករបស់គ្រូបង្វឹកលោក Roberto Mancini ជាមួយក្រុមជម្រើសជាតិអ៊ីតាលី ហើយគាត់បានឆ្លងជំងឺនេះអំឡុងពេលសម្រាកប្រកួតអន្តរជាតិថ្មីៗនេះ។

De Rossi វ័៣៧ឆ្នាំបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី៣១ ខែមីនារួមជាមួយសមាជិកនាក់ទៀតនៃបុគ្គលិករបស់លោក Mancini សារព័ត៌មានអ៊ីតាលី Corriere della Sera បានរាយការណ៍ថា ការចូលមន្ទីរពេទ្យរបស់គាត់គឺមានការប្រុងប្រយ័ត្នជាមុន ហើយបន្ទាប់ពីការណែនាំរបស់វេជ្ជបណ្ឌិតគឺការធ្វើតេស្តវិជ្ជមានកូវីដ-១៩

ចាប់តាំងពីការឆ្លងជំងឺកូវីដ១៩របស់កីឡាករ Daniele De Rossi មកមានកីឡាករអ៊ីតាលីរហូតដល់ទៅ៨នាក់ដែលបានធ្វើតេស្តលទ្ធផលវិជ្ជមានជំងឺកូវីដ១៩ បន្ទាប់ពីចប់ការប្រកួតលក្ខណៈអន្តរជាតិកាលពីចុងខែមីនាកន្លងទៅ ៕

ដោយ៖ ភារៈ


ចែករំលែក៖