ព័ត៌មានទាន់ហេតុការណ៍៖

Leeds United បង្អាក់ដំណើររបស់ Man City ក្នុងការលើកពាន

ចែករំលែក៖

ក្រុម Leeds United បានយកឈ្នះក្រុមខ្លាំងកំពូលតារាងមេឃខៀវ Manchester United ក្នុងលទ្ធផល២ទល់១ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី៣១ កាលពីរាត្រីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

សារព័ត៌មាន BBC Sport បានផ្សាយថា ការយកឈ្នះក្រុមខ្លាំងនេះ ធ្វើឲ្យក្រុម Leeds United បានបង្អាក់ដំណើរនៃការឈ្នះពិន្ទុដាច់ ដែលឈានដល់ការលើកពានមុនបិទរដូវកាលនេះ និងជាការបំបែកកំណត់ត្រារបស់ក្លិបមេឃខៀវដែលឈ្នះគ្រប់ការប្រកួត ទើបតែចាញ់មួយប្រកួតនេះប៉ុណ្ណោះ។

កីឡាករ Stuart Dallas របស់ក្រុម Leeds United បានរកគ្រាប់បាល់២គ្រាប់ដើម្បីឈ្នះក្រុម Man City ខណៈដែល Leeds Unitedនៅសល់គ្នា ១០នាក់នៅឯកីឡដ្ឋាន Etihad ។ ខ្សែបម្រើ Stuart Dallas បានផ្តល់ការភ្ញាក់ផ្អើលដល់ក្រុម Man City ដោយរកបាន១គ្រាប់នាំមុខនៅនាទីទី៤២ ក្នុងតង់ទី១។

ទោះយ៉ាងណាការបណ្តេញកីឡាករ Liam Cooper របស់ក្រុម Leeds United ដែលជាប្រធានក្រុមសម្រាប់ការប៉ះទង្គិចជាមួយ Gabriel Jesusក៏ត្រូវអាជ្ញាកណ្តាលផ្តល់កាតក្រហមដេញចេញពីការប្រកួត។

ក្រុម Man City បានគ្រប់គ្រងបាល់បានល្អនៅតង់ទី២ រកបាន១គ្រាប់សងវិញនៅនាទីទី៧៦ សម្រាប់ការរកគ្រាប់បាល់តាមស្មើរបស់គេដោយកីឡាករ Ferran Torres បានរកគ្រាប់បាល់បញ្ចូលទីជាលើកទី ១របស់គេក្នុងក្របខ័ណ្ឌ Premier League ចាប់តាំងពីខែធ្នូ។

ជិតនឹងចប់ការប្រកួតទៅហើយគឺនៅម៉ោងបន្ថែម Stuart Dallas របស់ Leeds United រកបាន១គ្រាប់បន្ថែមទៀតដែលជាគ្រាប់ជ័យជម្នះនៅនាទីទី៩០+១ ធ្វើឲ្យក្រុមនេះយកឈ្នះ Man City ២ទល់១។ លទ្ធផលនេះមានន័យថា Manchester United អាចកាត់បន្ថយការនាំមុខរបស់ Man City នៅកំពូលតារាងនៅត្រឹមពិន្ទុប្រសិនបើក្រុម Manchester United ឈ្នះការប្រកួតរបស់ពួកគេនៅក្នុងដៃប្រឆាំងនឹង Tottenham និង Burnley ក្រុម Man City ត្រូវតែទទួលបាន១១ពិន្ទុពី៦ប្រកួតទៀតប៉ុណ្ណោះដែលនៅសេសសល់ដើម្បីធានាបាននូវពានរង្វាន់លើកទី៣ក្នុងរយៈពេល៤រដូវកាល

ក្រុម Leeds បានក្លាយជាក្រុមដែលទទួលបានការចាប់អារម្មណ៍បំផុតទីក្នុងការយកឈ្នះក្រុមកំពូលតារាង Premier League ក្នុងប្រវត្តិសាស្ត្រនៃការប្រកួតនេះបន្ទាប់ពីក្រុម Ipswich ប្រកួតជាមួយ Norwich កាលពីខែធ្នូឆ្នាំ១៩៩២, ក្រុម Derby ប្រកួតជាមួយ Manchester United កាលពីខែមេសាឆ្នាំ១៩៩៧ និង Hull City ប្រកួតជាមួយ Arsenal ក្នុងខែកញ្ញា ឆ្នាំ២០០៨ ។

ចំណែកក្រុម Manchester City បានរងបរាជ័យក្នុងផ្ទះលើកដំបូងរបស់ពួកគេជាមួយក្រុមដែលទើបឡើងមកលីគកំពូល នៅក្នុង៤២ប្រកួតនៃក្របខ័ណ្ឌ Premier League ចាប់តាំងពីចាញ់ ២-០ ទល់នឹង Reading កាលពីខែកុម្ភៈ ឆ្នាំ២០០៧ ៕

ដោយ៖ ភារៈ


ចែករំលែក៖