ភ្នំពេញ៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ !
– សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
– សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាទីមេត្រី – បងប្អូនជនរួមជាតិ ដែលកំពុងរស់នៅក្នុងនិងក្រៅប្រទេស ជាទីស្នេហា!
ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែល ប្រព្រឹត្តទៅនាថ្ងៃពុធ ៣កើត ថ្ងៃព្រហស្បតិ៍ ៤កើត និងថ្ងៃសុក្រ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២១ ជាមួយបងប្អូនជនរួមជាតិទាំងអស់ដែល កំពុងរស់នៅក្នុងនិងក្រៅប្រទេស ប្រកបដោយ ក្តីសោមនស្សរីករាយ សិរីសួស្តី និងជ័យមង្គលដ៏ឧត្តុង្គឧត្តមក្នុងក្រុមគ្រួសារនិងសង្គមជាតិទាំងមូល។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព .ស .២៥៦៥ ឆ្នាំនេះ ជាឆ្នាំពាក់កណ្តាលអាណត្តិ របស់រាជរដ្ឋាភិបាលដែលបានខិតខំបន្តអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ សម្រាប់នីតិកាលទី៦នៃរដ្ឋសភា ដែលបានដាក់ចេញកាលពីខែកញ្ញា ឆ្នាំ២០១៨ សម្រេចបានសមិទ្ធផល ធំៗថ្មីៗយ៉ាងច្រើនប្រកបដោយមោទនភាព។
រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា ដែលបានប្រសូតចេញពីការបោះឆ្នោតប្រកបដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងបានទទួល ការគាំទ្រនិងជំនឿទុកចិត្តពីប្រជាពលរដ្ឋដ៏ច្រើនលើសលប់ កំពុងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រ របស់ខ្លួនជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយនិងកាន់តែស្វាហាប់ក្នុងការបម្រើប្រជាជន ក៏ដូចជា ក្នុងការបង្កើនល្បឿននៃការអនុវត្តការងារកែទម្រង់លើគ្រប់វិស័យឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងមានភាព
ប្រាកដនិយម ជាពិសេសការអនុវត្តអភិក្រមទាំង៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និង បាវចនា -កែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យ”។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ខិតខំបន្តពង្រឹងសមត្ថភាពផ្ទៃក្នុងជាប់ជាប្រចាំ តាមរយៈការបន្តកសាងនិងពង្រឹងសមត្ថភាពស្ថាប័នឱ្យខ្លាំង ជាងមុន ដើម្បីធ្វើឱ្យប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជាអាចគ្រប់គ្រងនិងដោះស្រាយបញ្ហាសង្គមនិង សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព។
ឆ្នាំចាស់ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ បានកន្លងផុតទៅ ដោយផ្លាស់ជំនួសវិញនូវឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ រាជរដ្ឋាភិបាលបន្តកសាងប្រទេសជាតិឱ្យមានវឌ្ឍនភាពលើគ្រប់វិស័យ និងការពារដាច់ខាត នូវឯករាជ្យជាតិ សន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិ ទប់ស្កាត់ការ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ប្រឆាំងដាច់ខាតរាល់សកម្មភាពទាំងឡាយដែលពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ ឬការញុះញង់ណាមួយដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនិងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ បង្កឱ្យមានអស្ថិរភាព នយោបាយឬចលាចលក្នុងសង្គមជាតិកម្ពុជា។ ជាលទ្ធផល កម្ពុជារក្សាបាននូវសុខសន្តិភាព ឯករាជ្យជាតិ និងអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន ព្រមទាំងបញ្ចៀសបាននូវគ្រោះមហន្តរាយសម្រាប់ប្រជាជន កម្ពុជា ដែលកំពុងចូលរួមយ៉ាងសស្រាក់សស្រាំក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងកិច្ចអភិវឌ្ឍប្រទេសជាតិ។
ក្នុងឆ្នាំ២០២០កន្លងទៅ និងរហូតមកដល់ជិតពាក់កណ្តាលឆ្នាំ២០២១នេះ កម្ពុជាក៏ដូចបណ្តា ប្រទេសនៅលើពិភពលោកបាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ-១៩ មកលើបញ្ហា សុខភាព សង្គម សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ហើយថែមទាំងអាចបន្ទុចបង្អាក់ដល់កិច្ច ដំណើរការអភិវឌ្ឍន៍ឈានឡើងរបស់កម្ពុជាផងដែរ អវិជ្ជមានប្រមាណជាង ។ តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជាមានកំណើន -៣%។ កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុង ប្រយ័ត្ននិងធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព ហើយបានជំរុញនិងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច កាពប្រកួត ប្រជែង ព្រមទាំងការផលិតនិងការប្រើប្រាស់ក្នុងស្រុក។ ទំហំពាណិជ្ជកម្មអន្តរជាតិមានប្រមាណជាង ៣៦ ៤០៨លានដុល្លារអាមេរិក ចំណែកឯការនាំចេញមានប្រមាណជាង១៧ ៤៣៦លានដុល្លារអាមេរិក។ អត្រាប្តូរប្រាក់មានស្ថិរភាព អត្រាអតិផរណាស្ថិតក្នុងកម្រិតទាបនិងអាចគ្រប់គ្រងបានទុនបម្រុងអន្តរជាតិ បន្តកើនឡើង២១,៣ប៊ីលានដុល្លារអាម៉េរិក។ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាស ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន ខណៈដែលយើងបានរៀបចំការសម្រួលពាណិជ្ជកម្ម ពង្រឹងកាពប្រកួតប្រជែងជូនវិនិយោគិននៅកម្ពុជា ក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយមិនមានការរើសអើង។
ផលិតផលក្នុងស្រុកសរុប(ផ.ស.ស.) ជាមធ្យមសម្រាប់មនុស្សម្នាក់ពី១ ៦៧៩ដុល្លារអាមេរិក ក្នុង ឆ្នាំ២០១៩ ដល់ប្រមាណ១ ៦៨៣ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២០។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានរៀបចំ ប្រាក់ចំណូលជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ ឱ្យទទួលបាននូវប្រាក់បៀវត្សអប្បបរមា កើនដល់ កម្រិតជាង១លាន១៧ម៉ឺនរៀល ហើយការបើកបៀវត្សបានអនុវត្តទាន់ពេលវេលាគឺបើក២ដងក្នុងមួយខែ តាមប្រព័ន្ធធនាគារ។
ក្នុងឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលសម្រេចបានការងារធំៗជាច្រើនវិស័យ ក្នុងនោះការកសាងហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ ស្ពាន ត្រូវបានបន្តអនុវត្តជាប់ ជាប្រចាំ ស្របតាមការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់របស់រាជរដ្ឋាភិបាល ។
សូមអានទាំងស្រុងនូវ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ដូចខាងក្រោម ៕
ដោយ៖ សុខ ខេមរា