ព័ត៌មានទាន់ហេតុការណ៍៖

លោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខដឹកនាំកម្លាំងដាក់គោលដៅពិនិត្យព្រំប្រទល់ ផ្លូវសំខាន់ៗក្នុងភូមិសាស្ត្រខណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តតាមសេចក្តីសម្រេចលេខ៤៧ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០និង០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១  ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

   លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងដាក់គោលដៅនៅព្រំប្រទល់ ផ្លូវសំខាន់ៗក្នុងភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖