ព័ត៌មានទាន់ហេតុការណ៍៖

មិនលាក់លៀមទេ ! គឺរដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ ចំនួន២៣៦នាក់ ដែលរកឃើញនៅថ្ងៃម្សិលមិញ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន២៣៦នាក់ទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩ នៅថ្ងៃទី១៤ ខែមេសា ម្សិលមិញនេះ។

រដ្ឋបាលសាលារាជធានីភ្នំពេញ បានលើកឡើងថា, ការបង្ហាញអត្តសញ្ញាណនេះ ដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។ ជាពិសេសត្រូវអនុវត្តន៍វិធានការសុខាភិបាលផ្សេងៗ ដើម្បីទប់ស្កាត់ការចម្លងជំងឺបន្ត។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានប្រាស្រ័យទាក់ទងជាមួយអ្នកកើតជំងឺកូវីដ១៩ ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូល និងរូសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល។
សូមបញ្ជាក់ផងដែរថា, នៅថ្ងៃទី១៥ ខែមេសាឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, រកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ថ្មីចំនួន៣៤៤ និងជាសះស្បើយចំនួន ២៩នាក់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។

ខាងក្រោមនេះគឺឈ្មោះរបស់អ្នកជំងឺកូវីដ-១៩ ចំនួន២៣៦នាក់ ដែលរកឃើញនៅថ្ងៃម្សិលមិញ៕

ដោយ ៖ សិលា


ចែករំលែក៖